ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អតីត​ប្រធាន​ក្លិប Barca ៖ ប្រសិនបើ​ខ្ញុំ​ជា Xavi ខ្ញុំ​នឹងមិន​មក​ដឹកនាំ​ក្រុម​នេះ​ទេ​

កីឡា ៖ អតីត​ប្រធាន​ក្លឹប Barcelona លោក Joan Laporta បាន​ហាមប្រាម​មិន​ឲ្យ​លោក Xavi Hernandez ទទួល​ការងារ​ជា​គ្រូបង្វឹក​នៅ​ទឹកដី Camp Nou   នៅក្រោម​ការគ្រប់គ្រង​ថ្នាក់លើ​របស់​ក្លឹប​នាពេល​បច្ចុប្បន្ន​។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត Marca អេ​ស្ប៉ា​ញ​។​

​អតីត​ខ្សែបម្រើ​ក្រុម​អ្នកមាន​បុណ្យ បាន​ទំលាយ​ថា លោក​បាន​បដិសេធ​ឱកាស ក្នុងការ​ជំនួស​តំណែង​លោក Ernesto Valverde ជា​អ្នកចាត់ការ​ក្លឹប Barcelona កាលពី​ខែមករា​កន្លងទៅ​។ ហើយ​លោក Laporta ដែល​ចាប់អារម្មណ៍​ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​ក្លឹប Barcelona នាពេលខាងមុខ បាន​និយាយ​ពី​ភាពអវិជ្ជមាន​របស់​ប្រធាន​ក្លឹប​បច្ចុប្បន្ន​លោក Josep Maria Bartomeu​។​

​លោក Laporta បាន​និយាយ​ដោយ​ខ្លី​ថា​៖ “​ប្រសិនបើ​ខ្ញុំ​ជា Xavi ខ្ញុំ​នឹងមិន​មក​ដឹកនាំ​ក្រុម ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹប​បច្ចុប្បន្ននេះ​ទេ​៕”

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130