ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ចំរុះ​ចុះ​ឆែក​ឆែ​រផ្ទះ​១​កន្លែង​រកឃើញ​ឆ្អឹង​មាន់​ប្រហិត​ខូចគុណភាព៧៤៨​គីឡូ​

​ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ប៉ុស្តិ៍​ន​សង្កាត់​ប៉ោយប៉ែត​សហការ​ជា​កំលាំង​នគរបាល​ព្រហ្មទណ្ឌកំ​លាំង​ការិយាល័យ​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​លោ​វរសេនីយ៍ទោ យឹម នី នាយរង​ការិយាល័យ​សេដ្ឋកិច្ច​បានធ្វើ​ការចុះ​ឆែកឆេរ ផ្ទះ​លួច​ផ្ទុប​ទំនិញ​ញ​ក្លាស្សេ​ខូចគុណភាព​មាន​ឆ្អឹង​មាន់ ប្រហិត មួយកន្លែង​នៅ​ជិត​ផ្សារ​ត្រី​ក្បែរ​វិហារ​ចាម ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ ១​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រឹបអូស​បាន ប្រហិត ២៩៦​គីឡូ ឆ្អឹង​មាន់ ៤៥២​គីឡូ​សរុប ស្មើ ៧៤៨​គីឡូ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​ចំរុះ​បាន​ឲ្យ​ដឹងថា​ការបង្ក្រាប​ឆ្អឹង​មាន់​និង​ហិត​នេះ​ម្ចាស់​មាន​១​ឈ្មោះ​ឈន់ ឈាន ភេទ ប្រុស​អាយុ ៣៦ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិ បា​លិ​លេ​យ្យ ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២​ឈ្មោះ​រុន រ៉ាវី ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ជាង​ធ្វើ​បាស់ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣​មានឈ្មោះ​ឆុន​វ៉ាន់​ថុល ភេទ ប្រុស អាយុ ៣១ មុខរបរ​លក់ដូរ រស់នៅ​ភូមិ បា​លិ​លេ​យ្យ ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​សមត្ថកិច្ច​ចំរុះ​បាន​ឆែកឆេ​បាន​រកឃើញ​ឆ្អឹង​មាន់ ៤៥២​គីឡូ ប្រហិត ២៩៦​គីឡូ​សរុប ស្មើ ៧៤៨​គីឡូ​។​ម​ត្ថ​កិច្ច​ចំរុះ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​សំភា​រះ​និង​វត្ថុតាង ខាងលើ​ដែល​រឹបអូស​ពី​ឈ្មួញ​បាន​ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច​ខាង​ការិយាល័យ​ជំនាញ​ដឹកយក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130