ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​កំពុង​ស្រង់​ស្ថិតិ​ពលរដ្ឋ​រស់នៅ​និង​អាស្រ័យ​ផល​លើដី​ធ្លី​ក្នុង​តំបន់​ការពារ​នៃ​ស្រុក​បុ​ទុម​សាគរ​

​កោះកុង ៖ មន្ត្រី​ជំនាញ​របស់​ស្រុក​បូ​ទុម​សាគរ កំពុង​ពិនិត្យ​ស្រង់​ស្ថិតិ​ប្រជាបលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យ​ក្នុង​តំបន់​ការពារ​អភិរក្ស ដើម្បី​ឲ្យ​មាន​ភាពប្រាកដប្រជា​និង​ជាក់ស្តែង ដើម្បី​រាយការណ៍​ជូន​អភិបាលខេត្ត​និង​ក្រុមការងារ​ថ្នាក់ជាតិ​ពិនិត្យ​សម្រេច ។

​តាម​ព័ត៌មាន​ទទួលបាន​ក្រុមមន្ត្រី​ជំនាញ​ខាងលើនេះ​នឹង​ចុះ​អនុវត្ត​ការងារ​នេះ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​៣០ ខែ​កក្ដ​ដា​នេះ ដោយ​បើក​យុទ្ធ​ការ​ស្រង់​ស្ថិតិ​ចំនួន​ម្ចាស់​ដី​ដែល​ពាក់ព័ន្ធ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ តំបន់​គម្រប​ព្រៃឈើ​២០០២ តំបន់​ដែនជម្រកសត្វព្រៃ និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទង​ពែង​។​

​សូមជម្រាបថា ការចុះ​អង្កេត​និង​ស្រង់​ស្ថិតិ​ជាក់ស្តែង​នោះ​គឺធ្វើឡើង​ក្រោយពី​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​បានចេញ​បញ្ជា​ឲ្យ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់នៅក្នុង​តំបន់​អភិរក្ស​តំបន់​សត្វព្រៃ​និង​តំបន់​ការពារ​ផ្សេងៗ របស់​រដ្ឋ​ដូចជា​នៅ​ខេត្តកោះកុង​និង​ខេត្តព្រះវិហារ​ជាដើម ។ ប៉ុន្តែ​សម្តេច​បញ្ជាក់ថា កិច្ចការ​នេះ​ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​បំផុត ។​

​ប៉ុន្តែ​អ្វីដែល​សាធរ​ណ​មតិ​បារម្ភ​នោះ​គឺ​ក្រុមមន្ត្រី​ខិលខូច​ដែល​តែងតែ​ឆ្លៀតឱកាស​បន្លំ​កេង​យក​ផលប្រយោជន៍​ពី​ការងារ​ដ៏​មាន​សារៈសំខាន់​ខាងលើនេះ ខណដែល​ដី​នៅ​តំបន់​នោះ​កំពុង​មានតម្លៃ​មហាសាល ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130