ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​៧​នាក់​ស្លាប់​បន្ទាប់ពី​យន្ដហោះ​ស៊ើបការណ៍​មួយគ្រឿង​ធ្លាក់​នៅ​ទួរគី​

​ទួរគី ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទួរគី​លោក Suleyman Soylu បាន​និយាយថា​បុគ្គលិក​សន្តិសុខ​៧​នាក់​បាន​ស្លាប់​បន្ទាប់ពី​យន្តហោះ​ស៊ើបការណ៍​មួយគ្រឿង​បាន​ធ្លា​ក់នៅ​ខេត្ត Van ភាគ​ខាងកើត​ប្រទេស​ទួរគី​។​នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​មន្ត្រី​ប៉ូលីស​២​នាក់​ក្នុងចំណោម​៧​នាក់​ដែល​បាន​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុនេះ ត្រូវបាន​គេ​និយាយថា​គឺជា​អ្នកបើក​យន្តហោះ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅក្នុង​រយៈកម្ពស់ ២,២០០​ម៉ែត្រ​ពីលើ​តំបន់ភ្នំ Artos នៃ​ស្រុក Gevas​របស់​ខេត្ត Van ជាប់​ព្រំដែន​ជាមួយ​អ៊ីរ៉ង់​។​

​យ៉ាងណាមិញ​ក្រសួងមហាផ្ទៃ​រូបនេះ​មិនបាន​បង្ហើប​អំពី​មូលហេតុ និង​ប្រភេទ​នៃ​យន្តហោះ​ធ្លាក់​នោះ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​ក្រុម​សង្គ្រោះ​កំពុងតែ​ត្រូវបញ្ជូន ទៅកាន់​កន្លែងកើតហេតុ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130