ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​គាំទ្រ​ប្រទេស​នានា​ដែល​ត្រូវ​ចិនរំលោភបំពាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​អាមេរិក ៖ សហរដ្ឋអាមេរិក​នឹងធ្វើ​ការគាំទ្រ​ដល់​ប្រទេស​នានា​ដែល​ពួកគេ​ជឿជាក់ថា ចិន​រំលោភ​អធិបតេយ្យភាព​របស់​ពួកគេ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo កាលពី​ថ្ងៃ​ពុធ​ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន CNA​។​

​លោក Pompeo បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ពួកយើង​នឹង​ប្រើប្រាស់​អ្វី​ទាំងអស់​ដែល​ពួកយើង​មាន និង​គាំទ្រ​ដល់​ប្រទេស​ទូទាំង​ពិភពលោក ដែល​បានដឹងថា ចិន​រំលោភ​ដែន​អធិបតេយ្យ​ស្របច្បាប់​របស់​ពួកគេ ឬ​រំលោភ​ដែនទឹក​ផងដែរ​”​។​លោក​បន្តថា “​ពួកយើង​នឹង​ផ្តល់ជំនួយ​ដល់​ប្រទេស​ទាំងនោះ តាមតែ​ពួកយើង​អាចធ្វើ​បាន​មិន​ថា​ក្នុង​ស្ថាប័ន​ពហុភាគី មិន​ថា​ក្នុង​អាស៊ាន (ASEAN) មិន​ថា​តាមរយៈ​ការឆ្លើយតប​ផ្លូវច្បាប់​ក៏ដោយ ពួកយើង​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​ពួកយើង​អាច​”​។ លោក​ចង់​សំដៅ​ទៅដល់​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN)​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ​បាន​បញ្ជាក់ថា អាមេរិក​នឹង​ចាត់ទុក​ការស្វែងរក​ធនធានធម្មជាតិ​របស់​ចិន នៅក្នុង​ដែនទឹក​មាន​ជម្លោះ​ថា​ជា​រឿង​ខុសច្បាប់​។ មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត បាន​ព្រមាន​ពី​លទ្ធភាព​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មន្ត្រី​ចិន និង​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ នឹង​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញថា ជាការ​បង្ខិតបង្ខំ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ជាការ​ឆ្លើយតប កាលពី​ព្រឹក​ថ្ងៃ​ពុធ ប្រទេស​ចិន​បាន​និយាយថា ខ្លួន​មិន​ខ្លាច​ការដាក់ទណ្ឌកម្មរ​បស់​សហរដ្ឋអាមេរិក​ឡើយ លើ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ទីក្រុង​ប៉េកាំង​ក៏បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​បាន​បង្កបញ្ហា​និង​ធ្វើឱ្យមាន​អស្ថិរភាព​នៅក្នុង​តំបន់​។​

​ប្រទេស​ចិន​បានទាមទារ​គ្រប់គ្រង​ដែនទឹក ៩០​ភាគរយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ប្រ៊ុយណេ ម៉ាឡេស៊ី ភី​លី​ពី​ន តៃវ៉ាន់ និង​វៀតណាម​ក៏​ទាមទារ​គ្រប់គ្រង​ចំណែក​ខ្លះ​នៅក្នុង​ដែនទឹក​ដែល​សម្បូរ​ទៅ​ធន់​ធាន​ធម្មជាតិ​នោះដែរ​។​ទីក្រុង​ប៉េកាំង​បាន​សាងសង់​មូលដ្ឋានគ្រឹះ​ជាច្រើន​ក្នុង​តំបន់ ប៉ុន្តែ​ចិន​ថា ចេតនា​របស់ខ្លួន​គឺ​សន្តិភាព​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130