ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

PL នឹង​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​ឡើងវិញ​នៅ​ចុងខែ​កក្កដា

​កីឡា ៖ ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស Premier League នឹង​ចាប់ផ្ដើម ទីផ្សារ​ដោះដូរ​កីឡាករ​ឡើងវិញ​នៅ​ថ្ងៃទី​២៧ ខែកក្កដា និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​។​នេះ​បើ​យោងតាម​ប្រភពពី CNA​។

​កាលបរិច្ឆេទ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស បានកំណត់​ត្រឹម​ថ្ងៃទី​៥​ខែតុលា​ប៉ុណ្ណោះ​ក៏ប៉ុន្តែ​នៅ​បន្ត​បើក​ឲ្យ​មាន​សម្រាប់​លី​គ English Football League (EFL) រហូតដល់​ថ្ងៃទី​១៦ ខែតុលា តែមួយគត់​នៃ​ការដោះដូរ​កីឡាករ ខណៈ​បញ្ហា​នេះ​ត្រូវ​បានទទួល​យល់ព្រម​ពី​ក្រុម​ភាគហ៊ុន នៅ​កាលបរិច្ឆេទ​ខាងលើ និង​ការឯកភាព​ពី​សហព័ន្ធ​បាល់ទាត់ FIFA ផងដែរ​។​

​គួរបញ្ជាក់​ផង​ថា សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ នេះ ពានរង្វាន់​លី​គ Premier League បាន​ធ្លាក់​ទៅលើ​ក្រុម​ហង្ស​ក្រហម Liverpool ហើយ​ការប្រកួត​រដូវ​កាល​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៦ ខែកក្កដា ដោយមាន ២០​ក្រុម​ចូលរួម នឹងត្រូវ​លេង ៣៨​ប្រកួត​សម្រាប់ ១​ក្រុម​ទៀតផង​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130