ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​ម្នាក់​ចុច​ទូរស័ព្ទ​លែង​ខណ​កំពុង​សាក​ថ្ម​បណ្ដាល​ឲ្យ​ឆក់​ស្លាប់

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​បន្ទាប់ពី​យក​រូ​ឡូ​ដោត​ជញ្ជាំង ហើយ​ទាញ​មក​ដាក់​លើ​កង់​បី​ដោត​សាក​ទូរស័ព្ទ រួច​យក​ទូរស័ព្ទ​មក​ចុច​លេង​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី យប់​ថ្ងៃ​ពុធ ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ជន​រង​ឈ្មោះ ទូច បញ្ញា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន រាជធានី​ភ្នំពេញ ។ ម្ដាយ​មានឈ្មោះ ហ៊ី ក្រពុំ អាយុ​៥២​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​អង្គ ឃុំ​គគី​សោម ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង​។​

​តាម​មិត្ត​ភ័​ក្រ​ជនរងគ្រោះ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​រូ​ឡូ​ភ្លើង​មក​ដោត​នឹង​ជញ្ជាំង រួច​ទាញ​មក​ដាក់​លើ​រ៉ឺម៉ក ហើយ​យក​ខ្សែ​ទូរស័ព្ទ​ដោត​ចុច​លេង បណ្ដាល​ឲ្យ​ឆក់​ប្រកាច់​ស្លាប់​ភ្លាមៗ ។​

​សព​ជនរងគ្រោះ​ត្រូវបាន​អ្នកជិតខាង​ជួយ​ដឹក​មក​តម្កល់ទុក​នៅ​វត្ត​កប់​ស្រូវ និង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ប៉ុន្តែ​ម្តាយ​សព​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​មេត្តាជួយ​ឧបត្ថម្ភ​ជា​ថវិកា សម្ភារៈ ដើម្បី​គាត់​បានធ្វើ​បុណ្យសព​កូន​តាម​ប្រពៃណី​ផង ព្រោះ​គាត់​គ្មាន​លុយកាក់​នោះទេ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130