ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជិះ​ម៉ូតូ​លឿន​បុក​រថយន្ដ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​

​ភ្នំពេញ ៖ ភ្នាក់ងារ​រាយការណ៍​ថា បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​អកុសល​ក៏បាន​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ ខណដែល​ម្នាក់ទៀត​រងរបួស​ធ្ងន់ ។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ១២​និង​១០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១​ឈ្មោះ សោម វិចិត្រ អាយុ ២៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ឃុំ​អង្គររាជ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ ចំណែក​រងគ្រោះ​ទី​២ មិន​ស្គាល់ឈ្មោះ​នោះទេ រួមទាំង​ជនរងគ្រោះ​របួសធ្ងន់​ផងដែរ​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130