ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គនាយក​ស៊ីម៉ាក់​ពន្យល់​ករណី​យក​គ្រាប់​មក​ធ្វើ​ជួង​នៅ​វិទ្យាល័យ​ជាស៊ីមរ​ក្សជ័យ​

​រាជធានី​ភ្នំពេញ ៖ ក្រោយ​មន្ត្រី​ស៊ីម៉ាក់​បាន​ចុះ​សម្របសម្រួល​ដកហូត​ជួង​ដែល​យក​គ្រាប់បែក​ព្យួរ​ធ្វើ​ជួង​នៅក្នុង វិទ្យាល័យ​ជា​ស៊ីរ​ក្សជ័យ ស្ថិតនៅ​ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ រួចមក​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក​បា​នព​ន្យ​ល់ករ​ណី ដកហូត​ជួង​គ្រាប់​នេះ​ថា បើ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​(​ជួង​គ្រាប់បែក​) មិនអាច​ផ្ទុះ​ទេ តែ​ជាការ​ផ្តល់ សារ​អប់រំ​ឱ្យ​ក្មេងៗ អាច​យល់​ខុស និង​ខុសពី​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​ផងដែរ ។​

​លោក​បាន​អរគុណ​លោកនាយក​សាលា និង​នគរបាល​មូលដ្ឋាន​ចូលរួម​សហការ និង​អរគុណ​លោក​ម្ចាស់ Page account ឈ្មោះ​Angkor Thom ដែល​បាន​ផ្តល់ព័ត៌មាន​នេះ ។​

​សូមជម្រាបថា ការពន្យល់​បែប​នោះ​ធ្វើឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ចោទសួរ​ជាច្រើន​ដែល បាន​សួរថា តើ​គ្រាប់បែក​ដែល​យកមក​ធ្វើ​ជួង​នោះ​ជា​សំបក​គ្រាប់ ឬ​មាន​រំសេវ​និង​អាច​ផ្ទុះ​ដែរ ឬទេ​? ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130