ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលខេត្ត​មណ្ឌលគិរី ៖ ទោះជា​សាងសង់​ព្រលានយន្តហោះ​ថ្មី​តែ​ដី​ព្រលានយន្តហោះ​ចាស់រក្សា​ទុក​ធ្វើ​សួន​ច្បារ​

​ភ្នំពេញ ៖ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានបង្ហាញ​អំពី​គម្រោង នៃ​ការសាងសង់ ព្រលានយន្ដហោះ​ថ្មី នៅ​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ ខណដែល​លោក​បញ្ជាក់ថា ខេត្ត​បាន ត្រៀម​ដី​ប្រមាណ​៦០០​ហិច​តា​ក្នុង​ការសង​សាង់ ព្រលានយន្តហោះ​ថ្មី ប្រសិនបើ​រាជរដ្ឋាភិបាល ត្រូវការ ។ លោក​ថា ទីតាំង​គម្រោង​ព្រលានយន្ដហោះ​ថ្មី​នេះ គឺមាន​ចម្ងាយ​ប្រហែល ២០​គីឡូម៉ែត្រ ពី​ទីក្រុង​សែន​មនោ​រម្យ​។ ប៉ុន្តែ​លោក​បាន​អះអាងថា ទោះជា​ព្រលានយន្តហោះ ថ្មី​ត្រូវ​សាងសង់​នៅ​កន្លែង​ផ្សេង​ក៏ដោយ ក៏​ដី​ព្រលានយន្តហោះ​ចាស់​នៅតែ​រក្សា​ទុកជា​សម្បត្តិរ​ដ្ឋ​ដដែល ហើយនឹង​គ្រោង​រៀបចំ​ធ្វើ​សួរ​ច្បារ​សម្រាប់​ពលរដ្ឋ​លំហែ​កម្សាន្ត ។​មានន័យថា នឹងមិន​លក់ដូរ​ឲ្យ​ឯកជន​នៅឡើយ ។​

​ការ​ថ្លែង​ដូច្នេះ​របស់លោក​អភិបាលខេត្ត​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​របស់ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ស្តីពី​វឌ្ឍនៈភាព​របស់​ខេត្តមណ្ឌលគិរី ។​

​លោក ស្វាយ សំ​អ៊ាង បាន​បញ្ជាក់ថា បច្ចុប្បន្ន​អាជ្ញាធរខេត្ត បាននិងកំពុង​រៀបចំ​ការពារ​ដី ដែល​ត្រៀម​ទុក​ធ្វើ​ព្រលានយន្តហោះ​ថ្មី​នេះ ពី​ការរំលោភ​ទន្ទ្រាន​របស់​ប្រជាពលរដ្ឋ ហើយ​នៅពេលណា​រាជរដ្ឋាភិបាល​ត្រូវការ គឺ​រដ្ឋបាលខេត្ត​មាន​ទីតាំង​សមស្រប ទៅតាម​តម្រូវការ​តែម្តង ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130