ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រន្ធត់​ណាស់៖រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ផ្តាច់ជីវិត​បុរស​ម្នាក់ទៀត​ហើយ​

​ភ្នំពេញ ៖ តាម​ភ្នាក់ងារ​រាយការណ៍​ថា នៅវេលា​ម៉ោង ២​និង​៥០​នាទី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ និង​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ក្រោម​កង់​រថយន្ត យ៉ាង​អាណោច​អ​ធ័​ម​។​

​សាធារណជន​កំពុង​កត់សម្គាល់ថា ក្រុម​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​និង​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​បាន​ផ្តាច់​យក​ជីវិត​មនុស្ស​ជា​ញឹក​ញ៉ាប់ ឬ​ស្ទើរ​រាល់ថ្ងៃ ហើយ​គួរ​ឲ្យ​រន្ធត់​ភ័យខ្លាច​បំផុត ។ ប៉ុន្តែ​វិធានការ​បង្ក្រាប ឬ​ណែនាំ​ដល់​ក្រុម​តៃ​កង់​រថយន្ត​ទាំងនោះ​ហាក់ដូច​នៅមានកម្រិត​នៅឡើយ ខណដែល​ប្រជាពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​សម​ត្ថ​កិច្ច​យកចិត្តទុកដាក់​លើករ​ណី​នោះ​ផង​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130