ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក វេ​ង សាខុន គាំទ្រ​គំនិត​នវានុវត្តន៍​សម្រាប់​ការស្រាវជ្រាវ​នូវ​បច្ចេកវិទ្យា​ថ្មីៗ ក្នុង​វិស័យ​កសិកម្ម​

​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​ថ្លែង​ការគាំទ្រ​នូវ​គំនិត​នវានុវត្តន៍​សម្រាប់​ការស្រាវជ្រាវរ​កនូវ​បច្ចេកវិទ្យា​ថ្មីៗ​នៅក្នុង​វិស័យ​កសិកម្ម​។ ទន្ទឹម​នោះ​លោក​ក៏បាន​ណែនាំ​ដល់​ក្រុម​អ្នកស្រាវជ្រាវ ឱ្យ​គិតគូរ​ពី​ការស្រាវជ្រាវ​នូវ​បច្ចេកវិទ្យា​កសិកម្ម ដែល​ឆ្លើយតប​ទៅនឹង​បច្ចុប្បន្នភាព​នៃ​វិស័យ​កសិកម្ម និង​ជីវភាព​របស់​កសិករ​នៅ​កម្ពុជា និង​ពិនិត្យមើល​នូវ​ដំណើរ​ការវិវឌ្ឍ​ថ្មីៗ​ទៀត នាពេលខាងមុខ ដើម្បី​ធានា​ឱ្យ​ការស្រាវជ្រាវ​ផ្សារភ្ជាប់​នឹង​ដំណើរការ​នៃ​ការ​វិវឌ្ឍន៍​សេដ្ឋកិច្ច ។

​លោក វេ​ង សាខុន ថ្លែង​ការគាំទ្រ​បែប​នោះ​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​កម្ពុជា នា​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ។ នេះ​បើ​យោងតាម​ផ្សព្វផ្សាយ​របស់​គេហទំព័​រ​ក្រសួង​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​គោលបំណង​នៃ​កិច្ច​ជំនួប​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​វិស័យ​កសិកម្ម និង​កាលានុវត្តភាព​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នូវ​បច្ចេកវិទ្យា​កែច្នៃ​ធាតុ​ចូល​កសិកម្ម និង​បច្ចេកវិទ្យា​ក្រោយពេល​ប្រមូល​ផល ក្នុងការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ប្រកបដោយ​ភាព​ប្រកួតប្រជែង និង​ធានា​នូវ​និរន្ត​ភាព​។​

​លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​ដែល​បាន​ចាប់អារម្មណ៍​ផ្នែក​កសិកម្ម ហើយ​ក្រសួង​ក៏​ទទួល​ស្វាគមន៍​ចំពោះ​គំនិត​ថ្មីៗ សម្រាប់​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​នៅក្នុង​វិស័យ​កសិកម្ម​ផងដែរ​។

​លោក​បានបញ្ជាក់​ជូន​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន​ឆ្លង​ផុតពី​ប្រទេស​ខ្វះ​ស្បៀង​មកជា​ប្រទេស​ដែលមាន​ស្បៀង​ហូប​គ្រប់គ្រាន់ និង​កំពុង​ជំរុញ​ការនាំចេញ​នូវ​ផលិតផល​ស្បៀង និង​ផលិតផល​កសិកម្ម​ជាច្រើន​ទៀតផង​ដែរ​។ តែ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក៏​នៅ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​លទ្ធភាព​ស្រោចស្រព វត្ថុធាតុដើម​ដែលជា​ធាតុ​ចូល​កសិកម្ម (​ការកែច្នៃ​ជី ថ្នាំ​កសិកម្ម ចំណី​សត្វ និង​ការប្រើប្រាស់​គ្រឿងយន្ត នៅមានកម្រិត​) និង​បច្ចេកវិទ្យា​ក្រោយពេល​ប្រមូល​ក៏​នៅមានកម្រិត​ផងដែរ​។

​ហេតុដូចនេះ វិស័យ​កសិកម្ម​នៅ​កម្ពុជា មាន​តម្រូវ​ការវិនិយោគ​ផ្នែក​កម្មន្តសាល​កសិកម្ម ដូចជា​រោច​ក្រ​កែច្នៃ​ជី ថ្នាំ​កសិកម្ម ចំណី​សត្វ និង​រោងចក្រ​តម្លើង​គ្រឿងយន្ត​កសិកម្ម ដើម្បី​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​ឱ្យនៅ​កម្រិត​អប្បបរមា ព្រមទាំង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ក្រោយពេល​ប្រមូល​ផល​ដើម្បី​បង្កើន​តម្លៃបន្ថែម​។​

​លោក​បណ្ឌិត ហេង ប៊ុន អ៊ី ជា​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា បាន​ថ្លែងអំណរគុណ​ដល់ លោក​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាតឱ្យ​លោក និង​ក្រុមការងារ​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​លោក​បណ្ឌិត​បានបញ្ជាក់​ជូន​ថា លោក​ធ្លាប់​បានធ្វើការ​ស្រាវជ្រាវ​ពី​ប្រភេទ​ឡស​ម្ងួ​ត និង​ឡ​ដុត​សំរាម ដោយបាន​សហការ​ជាមួយ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​។ ដោយ​ពិនិត្យឃើញ​ពី​កាលានុវត្តភាព​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា លោក​បណ្ឌិត មាន​គម្រោង​ចង់​សហការ​ជាមួយ​ក្រសួង​ក្នុងការ​ស្រាវជ្រាវ​ពី​ប្រភេទ​ឡស​ម្ងួ​ត​ខ្នាតតូច ដើម្បី​ជួយ​ដល់​កសិករ​ខ្នាតតូច ឬ​សហគមន៍​កសិកម្ម សម្រាប់​កា​រស​ម្ងួ​ត​ស្រូវ ឬ​ផលិតផល​កសិកម្ម​ដទៃ​ទៀត​។

​ក្រៅពីនេះ លោក​បណ្ឌិត ក៏បាន​ធ្វើការ​ពិសោធន៍​ស្រាវជ្រាវ​នូវ​ប្រភេទ​ទឹក ដែលមាន​សារជាតិ​អ៉ី​យ៉ុង​ម្យ៉ាង​ដែលមាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ដែល​ទឹក​នេះ​អាចជួយ​បម្រើ​ដល់​ផ្នែក​ផលិតកម្ម​ដំណាំ​កសិកម្ម ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​។ ឆ្លៀត​ក្នុងឱកាស​នេះ លោក​បណ្ឌិត ក៏បាន​ស្នើសុំ​ក្រសួង​ចូលរួម​សហការ​សិក្សា​ពិសោធន៍​ពី​ការប្រើប្រាស់​ភក់​នៅក្នុង​បឹង​ទន្លេសាប​សម្រាប់​កែច្នៃ និង​ប្រើប្រាស់​ជា​ជី​កសិកម្ម​ធម្មជាតិ ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130