ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សិស្សសាលា ប៊ែ​ល​ធី អន្តរជាតិ​១១៧​នាក់ ចូលរួម​យុទ្ធនាការ «​នារី​វ័យក្មេង ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ​» តាម​ប្រព័ន្ធ​អន​ឡាញ​ពី​វិមាន​រដ្ឋសភាជាតិ​

​ភ្នំពេញ ៖ សិស្សសាលា ប៊ែ​ល​ធី អន្តរជាតិ ថ្នាក់​ទី​១២ ចំនួន​១១៧​នាក់ មកពី​១៣​សាខា នៅ​ព្រឹក​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ បាន​ចូលរួម​ស្តាប់​ការធ្វើ​បទ​បង្ហាញ និង​ចែករំលែក​បទពិសោធន៍ ក្នុង​កម្មវិធី​យុទ្ធនាការ «​នារី​វ័យក្មេង ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ​» (Girl2Leader Cambodia) ក្រោម​អធិបតី​លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា ឯកអគ្គរាជទូត អ្នកដឹកនាំ​នយោបាយ​ជា​ស្ត្រី (Women Political Leader) និង​ជា​អនុប្រធាន​ក្រុម​សភាជាតិ​កម្ពុជា នៃ​អ្នកនយោបាយ​សភា​ស្ត្រី​។​

​កម្មវិធី​នេះ រៀបចំឡើង​ក្នុង​គោលបំណង ផ្តល់ឱកាស​ជូន​ដល់​សិស្សានុសិស្ស ជា​នារី​វ័យក្មេង បានទទួល​នូវ​ចំណេះដឹង​ល្អៗ ស្តីពី​តួនាទី​ស្ត្រី ក្នុង​វិស័យ​សំខាន់ៗ ដូចជា ទេសចរណ៍ ធុរកិច្ច សេដ្ឋកិច្ច អប់រំ ជាដើម ជាពិសេស​បាន​រៀនសូត្រ នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន ដ៏​មានតម្លៃ​ពី​វាគ្មិន​កិត្តិយស ដែល​សុទ្ធសឹង​ជា​ថ្នាក់ដឹកនាំ​ស្ត្រី​ឆ្នើម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​៖

*​ទី​១៖ លោកស្រី ពៅ សាវឿន សមាជិកា​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា និង​ជា​សមាជិកា​ក្រុម​សភាជាតិ​កម្ពុជា នៃ​អ្នកនយោបាយ​សភា​ស្ត្រី​
*​ទី​២៖ លោកស្រី លី គឹម​លៀង លេខាធិការ គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា និង​ជា​សមាជិកា​ក្រុម​សភាជាតិ​កម្ពុជា នៃ​អ្នកនយោបាយ​សភា​ស្ត្រី​
*​ទី​៣៖ លោកស្រី មុំ សណ្តាប់ អនុប្រធាន​ក្រុម​សមាជិកា​ព្រឹទ្ធសភា និង​ជា​លេខាធិការ​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា​
*​ទី​៤៖ លោកស្រី តឹក រ៉េត​កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។​

​សូមជម្រាបថា កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង តាម​ប្រព័ន្ធ​អន​ឡាញ ដែល Live Video Conference ផ្ទាល់​ពី​បន្ទប់​ព្រះវិហារ នៃ​វិមាន​រដ្ឋសភាជាតិ មកកាន់​សាល​សហ​សិក្សា នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​១ (​ទួលស្លែង​) ដែលជា​គំនិត​ផ្តួចផ្តើម របស់​ក្រុម​សភាជាតិ​កម្ពុជា នៃ​អ្នកនយោបាយ​សភា​ស្ត្រី (​ក​.​ស​.​ក​.​ន​.​ស​) និង​សហការ​រៀបចំ​ដោយ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា វិទ្យាស្ថាន​សភា​កម្ពុជា និង​លេខាធិការដ្ឋាន «​ក​.​ស​.​ក​.​ន​.​ស​»៕

 

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130