ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋអាជ្ញា​ស្វី​ស​បើក​ដំណើរការ​នីតិវិធី​ច្បាប់​ប្រឆាំងនឹង​ប្រធាន FIFA

​កីឡា ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA កំពុង​ត្រូវបាន​រដ្ឋអាជ្ញា​នៃ​ប្រទេស​ស្វី​ស​បើក​ការស៊ើបអង្កេត​ទាក់ទង​ទៅនឹង​ការប្រជុំសម្ងាត់​មួយ​ដែល​ត្រូវបាន​គេ​ចោទថា បាន​ប្រារព្ធ​ធ្វើឡើង​ជាមួយ​អគ្គមេធាវី Michael Lauber​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ BBC នៅថ្ងៃនេះ​។​

​លោក Lauber កាលពី​សប្តាហ៍​មុន​បានស្នើ​សុំលាលែង​ពី​តំណែង បន្ទាប់ពី​រង​ការ​ចោទថា លោក​បាន​បិទបាំង​ការប្រជុំ និង​កុហក​អ្នកត្រួតពិនិត្យ​ក្នុងអំឡុងពេល​នៃ​ការស៊ើបអង្កេត​មួយ ដោយ​ការិយាល័យ​របស់លោក អំពី​អំពើពុករលួយ​។ អ្នក​ទាំងពីរ​ក៏បាន​ធ្វើការ​បដិសេធ​រាល់​ការធ្វើ​ខុស​នេះដែរ​។​

FIFA បាន​ឲ្យ​ដឹងថា​លោក Infantino និង​គណៈ​អភិបាល​នឹង ធ្វើ​កិច្ចសហប្រតិបត្តិការ​ពេញលេញ​ជាមួយ​ការស៊ើបអង្កេត​នេះ​។ ទន្ទឹមគ្នា​នោះ លោក Infantino បាន​និយាយថា ក្នុងនាម​ជា​ប្រធាន​នៃ FIFA វា​គឺជា​គោលបំណង​របស់ខ្ញុំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ហើយ​វា​នៅតែ​ជា​គោលបំណង​របស់ខ្ញុំ ដើម្បី​ជួយ​ដល់​អាជ្ញាធរ​ក្នុងការ​ស៊ើបអង្កេត​អំពី​ការធ្វើ​ខុស​នៅ FIFA​។​

FIFA ក៏បាន​គូសបញ្ជាក់​ពី​ការអត្ថាធិប្បាយ​ដែល Infantino បានធ្វើ​កាលពី​ខែមិថុនា​នៅពេលដែល​គាត់​បាន​និយាយថា ដើម្បី​ជួប​ជាមួយ​អគ្គមេធាវី​នៃ​ប្រទេស​ស្វី​ស​គឺមាន​ភាពត្រឹមត្រូវ​តាមច្បាប់ ហើយ​វា​មាន​លក្ខណៈ​ស្របច្បាប់​ឥតខ្ចោះ​។ វា​មិនមាន​ការរំលោភបំពាន​អ្វី​ទាំងអស់​។​

​ការិយាល័យ​របស់លោក Lauber បាន​និយាយថា​លោក​បានដាក់​ការលាលែង​ពី​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ ជាមួយនឹង​ថ្ងៃ​ចុងក្រោយ​នៃ​កាតព្វកិច្ច​សកម្ម​របស់​លោក​ដែល​ត្រូវបាន​កំណត់​នៅ​ថ្ងៃទី ៣១ ខែសីហា​។​ ​វា​កើតឡើង​បន្ទាប់ពី​ព្រះរាជអាជ្ញា​ពិសេស Stefan Keller ត្រូវបានតែងតាំង​កាលពី​ខែមិថុនា ដើម្បី​ពិនិត្យឡើងវិញ​នូវ​បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​បុរស​ពីរ​នាក់ និង​អ្នក​ដទៃទៀត ដែល​បាន​រកឃើញ​អំពី​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាក់ទង​នឹង​ការប្រជុំ​របស់​ពួកគេ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130