ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញ​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​១០​នាក់​ករណី​គ្រឿងញៀន​នៅ​ខេត្តកំពង់ចាម​

​កំពង់ចាម ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ព្រៃឈរ និង​កម្លាំង​ជំនាញ​ស្រុក​ជើងព្រៃ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជីវ សេង​រស់ ស្នងការរង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន កាលពី​ម្សិលមិញ​បាន​បើក​កិច្ចប្រតិបត្តិការ​ចុះ​ប​ង្រា្ក​ប​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ។​
​ជនសង្ស័យ​ទាំង​១០​នាក់​រួមមាន ៖
១-​ឈ្មោះ គិ​ន សុខ​ដា​វិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តា​រៀម ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​
២-​ឈ្មោះ មឿ​ន មិថុនា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​
៣-​ឈ្មោះ ខុន សុខ​ផា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ ត្រពាំង​ទូក ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេ​ត​កំពង់ចាម ។​
៤ -​ឈ្មោះ មឿ​ន ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ ទួល​ក្រសាំង ឃុំ ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​
៥-​ឈ្មោះ ញ៉ ស្រី​ណុ​ច ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជាតិខ្មែរ ភូមិ​តា​សែន ឃុំ សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​
៦-​ឈ្មោះ យឹម យន់ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​កកោះ ឃុំ សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​
៧-​ឈ្មោះ សុខ ដា ភេទ ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ​នៅ​ភូមិ ទួល​ខ្វាវ ឃុំ​បឹង​ណាយ ស្រុក ព្រៃឈរ ខេត្ត​កំពង​ចាម​។​
៨- ឈ្មោះ យែ​ម សុខ​ខួច ភេទ ប្រុស អាយុ ២៤​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ឈើ​បាក់ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​
៩-​ឈ្មោះ ថូ សុ​ី​វ៉ាន់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ថ្មី ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​
១០- ឈ្មោះ មាឃ ពន្លឺ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ អ្នក​កតា​ស្នឹង ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម​។​
​ដកហូត​វត្ថុតាង​រួមមាន ៖ ម្សៅ​ក្រាម​ព​ណ៍ស សង្ស័យ ជា​ថ្នាំញៀន​ចំនួន​០៧​កញ្ចប់ (​ធំ​២​កញ្ចប់​) ទូរស័ព្ទ​ចំនួន ០៧​គ្រឿង ជ​ញ្ចី​ង​អេ​ឡិច​ត្រូ​និ​ច​ចំនួន​០១​គ្រឿង ម៉ូតូ​ចំនួន​០៥​គ្រឿង នឹង​សំភា​រះ​វេច​ខ្ចប់​មួយចំនួនធំ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ជំនាញ​បាន​នាំមក​ការិយាល័យ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130