ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ជនជាតិ​តួ​ក​គី​ម្នាក់​ស្នើ​សមត្ថកិច្ច​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ​

​ភ្នំពេញ ៖ យោងតាម​ផេ​កអគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១០៖០០​នាទី មាន​ជនបរទេស​ម្នាក់ បានមក​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គោលបំណង សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​បញ្ជូន ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ព្រោះ​រូបគេ​ស្នាក់នៅ​លើស​ទិដ្ឋាការ​(​រយៈពេល​ប្រហែល​០៧​ឆ្នាំ​) និង​គ្មាន​លទ្ធភាព​បង់ថ្លៃ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​។​

​លោក​វរសេនីយ៍ឯក ជា ចិ​ត្រា នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ជនបរទេស​ខាងលើ​ឈ្មោះ​ERGUN SERDAR ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ទួ​ក​គី​។​

​លោកនាយ​ការិយាល័យ​បន្តថា ដោយ​មានការ​សំណូម​ពី​ស្ថានទូត​ទួ​ក​គី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ បន្ទាប់មក​កម្លាំង​ការិយាល័យ​បាន​សាកសួរ​ដឹងថា ជននេះ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនលើក លើកចុងក្រោយ​នៅ​ឆ្នាំ​២០១៣ ពុំ​ចាំ​ថ្ងៃខែ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត គោលបំណង​ធ្វើការ ហើយ​បាន​បើកហាង​នំ​ប័ង​ទួ​ក​គី នៅ​ខេត្ត​ព្រះសីហនុ និង​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន ០២​លើក លើក​ទី​១ នៅ​ថ្ងៃទី​០១.០៣.២០១៥ រូបគេ​បាន​ជាប់ពន្ធនាគារ​ចំនួន​០៧​ខែ ពីបទ​បង្ករ​របួសស្នាម​ទៅលើ​ជនជាតិ​អ៊ីស្រាអែល នៅ​ខេត្ត​ព្រះសីហនុ លើក​ទី​២ នៅ​ថ្ងៃទី​២៦.០១.២០១៧ ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​៦​ខែ ពីបទ​បង្ករ​របួសស្នាម​ទៅលើ​ជនជាតិ​រុស្សី នៅ​ខេត្ត​ព្រះសីហនុ​។​

​បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ គ្មាន​ការងារ​ធ្វើ ដើរ​ដេក​អនាថា​តាម​ទី​សា​ធា​រៈ (​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ជននេះ​បាន​ទៅ​ពិន​ត្យ​សុខភាព​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រក​មេរោគ​កូ​វីដ​១៩ ជា​លទ្ធផល​អវិជ្ជមាន​) ត្រូវបាន​បញ្ជូនទៅ​នាយ​ក​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130