ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជ្រូក​២២​ក្បាល​នាំមកពី​ថៃ​តាម​ច្រក​ទំនប់​ដាច់​ត្រូវ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ឃាត់​

​ខេត្តបន្ទាយមានជ័យ ៖ សត្វ​ជ្រូក​រស់​ចំនួន​២២​ក្បាល​ត្រូវ​រថយន្ត​១​គ្រឿង​ដឹក​ចេញពី​ស្រុកថៃ​តាម​ច្រក​ទំនប់​ដាច់ ត្រូវបាន​លោកតា​ន់​ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​និង​ក្រុមការងារ​បង្ក្រាបបាន​នៅ​នៅវេលា​ម៉ោង​១​ទាបភ្លឺ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​សូរិយា ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក តាន់ ផាន់​ណា​រ៉ា បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹងថា​ការឃាត់​រថយន្ត​លួច​ដឹក​ជ្រូក​មកពី​ស្រុកថៃ​នោះ​ម៉ាក់​SSANGYOUG ពណ៌​សម្បក​ឪឡឹក ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើ​១២​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ​2J-3410 សត្វ​ជ្រូក​រស់​ចំនួន​២២​ក្បាល មកពី​ប្រទេស​ថៃ​តាម​ច្រក​ទំនប់​ដាច់​យកទៅលក់​ចែកចាយ​នៅ​ខេត្តសៀមរាប ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អ្វី​ទាំងអស់ ហើយ​ការឃាត់​រថយន្ត​លួច​ដឹក​ជ្រូក​នោះបាន​ដោយ​សការ​ជាមួយ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ​។​លោក​តាន់​ផាន់​ណា​រ៉ា​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​បន្ទាប់មក​សមត្ថ​កិច្ច​ជំនាញ បាន​នាំយក​វត្ថុតាង​ខាងលើ​មក​បង្ខាំង​ទុក​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​នៃ​ការិយាល័យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​យក​សំណាក​វិភាគ​ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​រងចាំ​អនុវត្ត​នីតិវិធី​និង​ផាកពិន័យ ។​

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ការទប់ស្កាត់ បង្ក្រាប​នេះ ជាការ​ទទួលខុសត្រូវ​ក្នុងតួនាទី ភារ​កិ​ច​មន្ត្រី​ជំនាញ​ពេទ្យសត្វ និង​ជាការ​អនុវត្តតាម​ការ​ណែនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​។​ហើយ​វិធានការ​នេះ ត្រូវបាន​បង្កើន​ឡើង​ក្នុង​ឨ​កាស​ឈ្មួញ​លួច​នាំចូល​មាន់​រស់ ក៏​ដូច​ផលិតផល​ពី​បក្សី ជ្រូក គោក្របី​ឬ​បទល្មើស​ផ្សេងទៀត នៅតាម​ច្រករបៀង​ផ្សេងៗ​គឺជា​ការអនុវត្ត​ផ្ទុយ​ទាំងស្រុង​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ក៏​ដូច​ការណែនាំ ដាក់​បញ្ជា​បន្ថែម​របស់​គណៈបញ្ជាការ​ឯក​ភព​រដ្ឋបាលខេត្ត​និង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​យ៉ាងខ្លាំង​ទៀតផង​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130