ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខឹង​សុំ​លុយ​ឳ​ពុក​មិនបាន ផ្ទុះ​កំហឹង​ដុត​ផ្ទះ​ឆេះ​អស់​គ្មាន​សល់​ខាតបង់​ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ​

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដោយសារតែ​បិសាច​ថ្នាំញៀន​ចូលខ្លួន​ពេញ​ប្រាណ​គ្រាន់តែ​ឪ​ពុ​វាយ​ឲ្យ​ឈប់​ជក់​ថ្នាំញៀន​និង​ឡើងលើ​ផ្ទះ​សោះ​ស្រាប់តែ​ផ្ទុះ​កំហឹង​យក​ដែកកេះ​ដុត​ផ្ទះ​ចោល​ឆេះ​អស់​១​ខ្នង នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​ភ្នំ​ធំថ្មី ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក ប៊ុន ផេង ស្នងការរង ទទួល​ផែន​ការងារ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​និង អគ្គីភ័យ​បាន​ឲ្យ​ដឹងថា​ផ្ទះ​ដែល​កូន​ដុក​កំទេចចោល​នោះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ថ្ម​ក្រោម មាន​ទំហំ​៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ម្ចាស់​មាន ឈ្មោះ​ស្រឹម វុទ្ធី ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ភ្នំ​ធំថ្មី ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មាន​សមាជិក​ក្នុង​គ្រួសារ​ចំនួន​៦​នាក់ ស្រី​២​នាក់ ។

​តាម​ការបំភ្លឺ​របស់លោក​ស្នងការរង​បាន​ឲ្យ​ដឹង​បន្តថា​មុន​កើតហេតុ​នោះ​​តាម​ការស្រាវជ្រាវ​និង​ការបំភ្លឺ​ពី​សមាជិកគ្រួសារ​រងគ្រោះ ឲ្យ​ដឹងថា គ្រោះ​អគ្គីភ័យ​នេះ​គឺ​ដោយសារ​កូនប្រុស​ម្ចាស់ផ្ទះ​ជា​មនុ​ស្សញៀន​ថ្នាំ ឈ្មោះ ស្រឹម រស្មី អាយុ​២៣​ឆ្នាំ​ដោយសារតែ​បី​សាច​ថ្នាំញៀន​ចូល​ពេញ​ខ្លួនប្រាណ ឪពុកម្តាយ​និយាយ​អ្វី​មិន​ស្តាប់​នៅ​ម៉ោងជាង​៥​ល្ងាច​នោះ​ឪពុក​ខឹង​ហើយ​បាន​វាយ​ដើម្បី​ឲ្យ​ឈប់​ជក់​ថ្នាំញៀន​បន្ត​កូន​មិន​ខ្ចី​ស្តាប់​ក៏​ឡើងទៅ​លើផ្ទះ​យក​ដែកកេះ​ដុត​ពូក​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ធំ​តែម្តង ។​លោក​ស្នងការរង​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ពេល​កំពុង​ឆេះ​នេះ មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​១​គ្រឿង​និង​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី​១​គ្រឿង បាន​អន្ត​រាមន៍​បាញ់​ទឹក​រួមទាំង​កម្លាំង នគរបាល​ខេត្ត ស្រុក កម្លាំង​សិ​ករង​ស្រុក​និង​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ចេញ​ជួយ​អន្តរាគ​ម៍​ពន្លត់​តែ​មិនអាច​ជួយសង្គ្រោះ​ផ្ទះ​ជនរងគ្រោះ​បាន​ព្រោះ​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ​ឆាប់រហ័ស​ពេក​រយៈពេល​១​ម៉ោង​រថយន្ត​បាញ់​ទឹក​អស់​២​រថយន្ត​ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​មិន​ឲ្យ​មានការ​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​បន្តទៀត ។​

​លោក​ស្នងការរង​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់ផ្ទះ​ទំហំ​នៃ​ការខូចខាត​ទាំង​ផ្ទះ​និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​សរុប​ជា​ទឹកប្រាក់​ចំនួន​១៦,០០០​ដុល្លា​។ ជនសង្ស័យ​ពេល​ដុត​ហើយ​រត់គេចខ្លួន​បាត់​ក​ម្លាំ​ង​នគរបាល ស្រុក​មង្គល​បូរី​កំពុង​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130