ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ទាត់ចោល​ការផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បំផ្លើស​របស់លោក រ៉ុង ឈុន

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា តាមរយៈ​នៃ​សេចក្តីថ្លែងការណ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ បានប្រកាស​ទាត់ចោល​ទាំងស្រុង​នូវ​សេចក្ដី ថ្លែងការណ៍​របស់ លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហ ភាព​សហជីព​កម្ពុជា ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បំផ្លើស​ដែលថា ការបោះបង្គោល ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បាត់បង់​ទឹកដី​អាស្រ័យ​ផល​ទៅខាង​ភាគី​យួន​ជាច្រើន​រយ​ហិកតា ហើយ​បើ​គិតពី​បន្ទាត់ ព្រំដែន​ចាស់​មកដល់​ការបោះបង្គោល​ឡាក់​និង​បង្គោល​រណប​ថ្មី​បាន​ចូល​ដី​កម្ពុជា​ប្រហែល​៥០០​ម៉ែត្រ​។

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បានប្រកាស​បដិសេធចោល​ទាំងស្រុង​នូវ​សេចក្តី​ថ្លែង ការណ៍​របស់លោក រ៉ុង ឈុន និង​គូកន​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែលមាន​ចេតនា​បង្កើត ប្រឌិត​រឿង​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយជា​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភ័ន្ត សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មក លើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​អំពី​ការធ្វើឱ្យ​បាត់បង់​ទឹកដី​ក៏ដូចជា​ការ​បណ្តោយ ឲ្យ​មានការ​រំលោភ បំពាន​ទឹកដី​ពី​ប្រទេសជិតខាង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីស្រែ ចំការ​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុង​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស សូមកុំ​ជឿ​និង​កុំ​ចែកចាយ​រាល់​ការ​បង្ហោះ​សេចក្តីថ្លែងការណ៍​បោកប្រាស់​របស់​ឈ្មោះ រ៉ុង ឈុន និង​ជន​អគតិ​មួយចំនួន​ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​វាយ ប្រហារ​ដល់​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ហើយ​ដែល​សកម្មភាព​ទាំងអស់នោះ​អាច ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​សូម​ចូលរួម រក្សាទុក​ចំណែក​ដី​ទាំងនោះ​និង​ទប់ស្កាត់​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជន​ទាំងឡាយណា ដែលមាន​ចេតនា​ចង់​បំពាន​យក​ដី​រដ្ឋ​ទាំងនោះ​ដោយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​បន្លំ​ធ្វើឯកសារ ដោយ​ខុសច្បាប់​ក្នុង​គោលបំណង​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ដល់​សាធារណៈមតិ​ជាតិ​និង​អន្តរ ជាតិ ៕

ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​គណៈ​ក​ម្មា​ធិ​ការ​ចម្រុះ​កិច្ចការ​ព្រំដែន ៖

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130