ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញ​មាន​យានយន្ត​ចំនួន​៦១០​គ្រឿង​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​ម្សិលមិញ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​លើ​យានយន្ត​សរុប​ចំនួន​៦១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៤១៣​គ្រឿង​។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​បទល្មើស​ដែល​ត្រូវបាន​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​ភាគច្រើន​អត់​មួក ល្មើស​សញ្ញា ជិះ​បញ្ច្រាស់ មិន​គោរព​សិទ្ធិ និង​ប្រើប្រាស់​ទូរស័ព្ទដៃ​។ ដោយឡែក​បទល្មើស​សម្រាប់​រថយន្ត គឺ​ភាគច្រើន​លើស​ល្បឿន អត់​បណ្ណ​បើកបរ អត់​ពាក់​ខ្សែក្រវាត់ ល្មើស​សញ្ញា ប្រើប្រាស់​ទូរស័ព្ទ អត់​ស្លាក​លេខ ជាដើម​។​

​ឯកឧត្តម​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ជនរួមជាតិ ជា​អ្នកប្រើប្រាស់​ផ្លូវ​ភាគច្រើន ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ រយៈពេល​កន្លងមកនេះ ជាពិសេស​កោតសរសើរ និង​អរគុណ​ដល់​នគរបាល​ចរាចរណ៍ ដែល​បាន​លះបង់ និង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​រឹតបន្តឹង​ចរាចរណ៍ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។​

​សូមបញ្ជាក់ថា សម្រាប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ បទល្មើស​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា ក៏បាន​កើតឡើង​ចំនួន​៨​លើក​/​ពេលយប់​៥​លើក បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​៤​ន​/​ស្រី​១​ន (​ល្មើស​ល្បឿន ស្រវឹង​) និង​របួស​សរុប​៩​ន​/​ស្រី​២​ន (​របួសធ្ងន់​៦​ន​/​ស្រី​១​ន​) មូលហេតុ​ប្រមូលផ្តុំ​រួមមាន បើកបរ​លើស​ល្បឿន មិន​ពាក់មួក​សុវត្ថិភាព មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ប្រើប្រាស់​ទូរស័ព្ទ​ពេល​បើកបរ ស្រវឹង បត់​គ្រោះថ្នាក់ ងងុយ ប្រជែង​គ្រោះថ្នាក់ កត្តា​យាន​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130