ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការប្រកួត​លី​គ​កំពូល​កម្ពុជា​នៅ​សប្ដាហ៍​ទី​១០ ថ្ងៃនេះ​មាន​៣​គូ​

​កីឡា ៖ ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា បាន​ឈានដល់​សប្ដាហ៍​ទី​១០ ហើយ​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​នេះ ដោយមាន​៣​គូ​នៅលើ​ទីលាន​៣​ផ្សេងគ្នា​។​

​សម្រាប់​ការប្រកួត​នៅថ្ងៃនេះ​គឺ ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ត្រូវ​បើកទ្វារ​ផ្ទះ ទទួល​ក្រុម​កងយោធពល​ខេមរភូមិន្ទ និង​ក្រុម​អាស៊ី​អឺរ៉ុប​ជួប​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​ដ៏ នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា​។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ នា​វេលា​ម៉ោង ៦​ល្ងាច​កីឡដ្ឋាន Smart RSN​។​

​គិត​ត្រឹម​សប្ដាហ៍​ទី​៩ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង កំ​ពុ​ឈរ​កគ​ពូ​ល ដោយមាន ២២​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​បឹងកេត មាន​២០ និង​វិសាខា មាន​១៩​ពិន្ទុ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130