ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រេ​ស៊ី​ល​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​១៩​ថ្មី​ជាង​១២០០​នាក់​ក្នុង​១​ថ្ងៃ​

​ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​សុក្រ​បាន​រាយការណ៍​អំពី​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​ថ្មី​១,២១២​នាក់​បន្ថែមទៀត​ក្នុង​មួយថ្ងៃ ដែល​នៃ​ឲ្យ ចំនួន​អ្នកស្លាប់​សរុប​រហូតដល់ ៩២.៤៧៥ នាក់​។​នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​អាជ្ញាធរ​សុខាភិបាល​ក៏បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៥២,៣៨៣ ករណី​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ដែល​នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​បាន​កើន​ដល់​២.៦៦២.៤៨៥ នាក់​។​

​រដ្ឋ​សៅ​ប៉ូ​ឡូ​ដែលមាន​ប្រជាជន​ច្រើនជាងគេ​នៅក្នុង​ប្រទេស​ក៏​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​ផងដែរ​ដោយមាន​អ្នក​ឆ្លង​ចំនួន ៥៤២.៣០៤ ករណី​និង​មាន​អ្នកស្លាប់ ២២.៩៩៧ នាក់​បន្ទាប់មក​គឺ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​មាន​ការឆ្លង ១៦៥.៤៩៥ នាក់​និង​អ្នកស្លាប់ ១៣.៤៧៧ នាក់​និង​សេ​រ៉ា​រ៉ា​មាន​មនុស្ស ១៧៣.៨៨២ នាក់​និង​ស្លាប់ ៧.៦៦៨ នាក់​។​

​ប្រទេស​ប្រេ​ស៊ី​ល​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ដោយសារ​រោគរាតត្បាត​នេះ​គឺ​ស្ថិតនៅ​លំដាប់​ទី ២ បន្ទាប់ពី​សហរដ្ឋអាមេរិក​ទាំង​ករណី​ឆ្លង​និង​ចំនួន​អ្នកស្លាប់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130