ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​ចិន​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន ៤៥​នាក់​ទៀត​

ចិន ៖ គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ប្រទេស​ចិនដីគោក​បាន​ចុះបញ្ជី​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន​៤៥ ករណី​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​ក្នុងនោះ​៦ ករណី​ជា​ប្រភេទ​ករណី​នាំចូល និង ៣៩ ករណី​ឆ្លង​នៅក្នុង​ប្រទេស​។​នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​ក្នុងចំណោម​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​ខាងលើ​គឺមាន​៣១ ត្រូវបាន​គេ​រាយការណ៍​នៅ​ភាគ​ពាយព្យ​នៃ​តំបន់​ស្វយ័ត Xinjiang Uygur និង ៨ ករណី​ទៀត​រកឃើញ​នៅ​ខេត្ត Liaoning​។ មិនមាន​អ្នកស្លាប់​ទាក់ទង​នឹង​ជំងឺ​នេះ​ត្រូវបាន​ចុះបញ្ជី​ទេ​កាលពី​ថ្ងៃ​សុក្រ ខណៈដែល​អ្នកជំងឺ COVID-19 ចំនួន​១៥ នាក់​ត្រូវបាន​អនុ​ញ្ញា​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សរុប​កើន​ដល់​៧៨.៩៨៩ នាក់​។​

​របាយការណ៍​បាន​និយាយថា ចំនួន​ឆ្លង​សរុប​មាន​៨៤.៣៣៧ ករណី​ត្រូវបាន​រាយការណ៍​នៅលើ​ដីគោក​ចិន​ចាប់តាំងពី​ការផ្ទុះ​ឡើង​នូវ​ជំងឺ​រាតត្បាត​នេះ​និង​មាន​អ្នកស្លាប់​ចំនួន ៤.៦៣៤ នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130