ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃួន ឡា​បូ​រ៉ាវី ប្រាប់​មូលហេតុ​បបួល ម៉ាត់ នូ​រុណ ប្រជែង​រឿង​មួយ​

កីឡា ៖ ដោយ​ធ្លាប់​ឆ្លងកាត់​បទពិសោធ​មានប​ញ្ហា​របួស​ដ៏​លំបាក​ខ្លាំង តែ​បាន​ព្យាយាម​តស៊ូ​រហូត​ទទួលបាន​ផ្លែផ្កា​បន្តបន្ទាប់​នោះ អតីត​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី បាន​បបួល​សិស្ស​ប្អូន ម៉ាត់ នូ​រុណ ដែល​ធ្លាប់​ជួប​ករណី​ដូចគ្នានេះ ប្រជែង​គ្នា​រឿង​ប្រឹងប្រែង​ទទួលជោគជ័យ​ក្នុង​អាជីព​។​

​បូរ៉ា​វី សង្កត់ធ្ងន់ថា បានឃើញ​ការប្រឹងប្រែង និង​លទ្ធផល​ល្អ​មួយរយៈ​ចុងក្រោយ​នេះ របស់​នូ​រុណ ទោះ​ទើប​ធូរស្បើយ​ពីរ​បួស​សរសៃពួរ​។ ដូច្នេះហើយ​ទើប​អតីត​ខ្សែប្រយុទ្ធ​បឹងកេត​បបួល​លេងល្បែង Challenge គ្នា​ដើម្បី​លើកទឹកចិត្ត​នូ​រុណ​។

​គ្រូ​យុវជន​បឹងកេត ឃួន ឡា​បូ​រ៉ាវី លម្អិត​បែបនេះ “៖​ឃើញ​រយៈ​ពេលដែល​គាត់​ជា​វិញ គាត់​ប្រឹង​ច្រើន ហើយ​អ្វី​គាត់​ធ្វើ​ហ្នឹង វា​អាចជា​គន្លង​មួយ​ដើរទៅ​ភាពជោគជ័យ​។ challenge ហ្នឹង​ដើម្បី​លើកទឹកចិត្ត​គាត់​ឲ្យ​ប្រឹងប្រែង ក្រែង​អាច​ធ្វើបាន​ភាពជោគជ័យ​ណាមួយ​ក្នុងចំណោម​ជោគជ័យ​ទាំង​៣​ដែល​ខ្ញុំ​បានធ្វើ​។ តាំងពី​យូរ​មកហើយ ខ្ញុំ​ឃើញ​កីឡាករ​មួយចំនួន​ពេល​មាន​បញ្ហា​របួស​ខ្លាំង​បែបនេះ​ត្រូវ​បាត់​មុខ​មួយរយៈ ហើយ​បាន​លេង​លេចធ្លោ​ឡើងវិញ​។ តែ​សម្រាប់​នូ​រុណ​វិញ គាត់​អាចធ្វើ​បានល្អ ទោះ​ទើប​ជា​របួស អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​បបួល​គាត់ challenge គ្នា​។​”

​គួររំឭកថា ឃួន ឡា​បូ​រ៉ាវី ធ្លាប់​ឆ្លងកាត់​ការវះកាត់​របួស​ជង្គង់​អំឡុង​ខែកក្កដា ឆ្នាំ​២០១២ តែមួយ​ឆ្នាំ​ក្រោយមក គឺ​នៅ​ខែកក្កដា ឆ្នាំ​២០១៣ គេ​បានរួម​ចំណែក​សំខាន់​ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ជើងឯក Metfone Cambodian League ព្រមទាំង​ទទួលបាន​រង្វាន់​ឯកត្តជន គឺ​កីឡាករ​ល្អ​ជាងគេ និង​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ផងដែរ​។​

​ដោយឡែក ម៉ាត់ នូ​រុណ ធ្លាប់​របួស​សរសៃពួរ​ជង្គង់ កាល​ចុងឆ្នាំ​២០១៨ ហើយ​អវត្តមាន​ភាគច្រើន​នៃ​ការប្រកួត​ឆ្នាំ​២០១៩ និង​ប្រកួត​ដំបូងៗ​នៅ​ឆ្នាំ​២០២០​។ ផ្ទុយទៅវិញ ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នៅ MCL របស់​បឹងកេត គេ​ធ្វើបាន​យ៉ាង​ល្អ ជាពិសេស​ក្នុង​ជ័យជម្នះ​លើ​ភ្នំពេញ​ក្រោ​ន នាពេល​ថ្មីៗ​នេះ​៕ អត្ថបទ​៖ CNCC

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130