ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យប់​នេះ Arsenal ឬ Chelsea ក្លាយជា​ម្ចាស់​ពាន FA Cup

​កីឡា ៖ ក្រុមបាល់ទាត់​កាំភ្លើង​ធំ Arsenal នឹង​ប៉ះ​តោ​ខៀវ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​លំដាប់​ទី​២ អង់គ្លេស FA Cup 2020 នា​យប់​ថ្ងៃ​សៅរ៍ ទី​០១ ខែសីហា នា​ម៉ោង ១១៖៣០​នាទី​យប់ ។​នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​កីឡាករ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Alexandre Lacazette បាន​និយាយថា ក្រុម Arsenal មានការ​រំភើប​ចំពោះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី Heads Up FA Cup នៅ​ថ្ងៃ​សៅរ៍​នេះ​ទល់នឹង​ក្រុម​តោ​ខៀវ ដោយសារតែ​កីឡាករ​ចង់​លេង​ជាខ្លាំង​។​

​ក្រុម​កាំភ្លើង​ធំ​ដែល​បានឈ្នះ​កំណត់ត្រា FA Cup ចំនួន ១៣​ដង​ច្រើនជាងគេ​ផង​នោះ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៨ ក្នុង​លី​គ​កំពូល​អង់គ្លេស Premier League រដូវ​កាល​នេះ នឹង​ខកខាន​ការប្រកួត Europa League ប្រសិនបើ​ពួកគេ​ចាញ់​នៅ​កីឡដ្ឋាន Wembley រាត្រី​នេះ​។​

​ចំណែក​អ្នកចាត់ការ​ទូទៅ Mikel Arteta របស់​ក្រុម Arsenal និង​លោក Frank Lampard របស់​ក្រុម Chelsea សុទ្ធតែ​មានបំណង​ចង់​ឈ្នះ​ពានរង្វាន់​ដំបូង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ដូចគ្នា​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130