ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​២៥ ករណី​បន្ថែមទៀត​

​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថា​ប្រទេស​ចិនដីគោក​បាន​ចុះបញ្ជី​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​២៥​ករណី​បន្ថែមទៀត កាលពី​ថ្ងៃ​អង្គារ​ដោយ​ក្នុងនោះ​មាន ១៦ ករណី​ជា​ប្រភេទ​ករណី​នាំចូល​និង​៩ ករណី​ទៀត​ឆ្លង​ក្នុងស្រុក​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន CGTN​។​

​ករណី​ឆ្លង​ក្នុងស្រុក​ទាំង​៩​ករណី​ខាងលើ​គឺ​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​អ៊ុយ​ហ្គួ​រ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​។ គ្មាន​ការស្លាប់​ទាក់ទង​នឹង​ជំងឺ​នេះ​ត្រូវបាន​គេ​រាយការណ៍​ទេ​កាលពី​ថ្ងៃ​អង្គារ​នោះទេ ខណៈ​អ្នកជំងឺ ៥៨ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ចំនួន​ករណី​ឆ្លង​សរុប​ដែល​ត្រូវបាន​បញ្ជាក់​នៅលើ​ចិនដីគោក​មាន​ចំនួន ៨៤.៧៣៧ នាក់​និង​ចំនួន​អ្នក​ស្លាប់មាន ៤.៦៣៤ នាក់​ដោយមាន​អ្នក​ជម្ងឺ​មិន​បញ្ចេញ​រោគសញ្ញា​ចំនួន​២៨៨ នាក់​ដែល​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ក្រុមគ្រូពេទ្យ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130