ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឧត្ដមសេនីយ៍ត្រី​ម្នាក់​ផឹកស៊ី​ស្រវឹង​លួង​សុំ​ស្នេហ៍​ស្ត្រី​ម្ចាស់​ហាង​វិមាន​ព្រិល​មិនបាន​យក​កាំភ្លើង​គំរាម​បាញ់សម្លាប់​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល ហើយ​ដែល​គេ​ស្គាល់​ថា ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​នគរបាល​បានមក​ផឹកស៊ី​នៅក្នុង​ហាង​វិមាន​ព្រិល​ក្នុង​សង្កាត់​ទួល​ទំពូង ហើយ​ខណៈ​ស្រវឹង​ស្រឿងៗ ក៏​លួងលោម​សុំ​ស្នេហ៍​ពី​ស្ត្រី​ម្ចាស់​ហាង​តែ​មិនបាន​ក៏​ឈានទៅដល់​ដក​កាំភ្លើងខ្លី​គំរាម​បាញ់ បណ្ដាល​ឲ្យ​ភ្ញៀវ​ផឹកស៊ី​ដូចគ្នា​រត់​ចែក​ជើង​គ្នា ។

​ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ពុធ ទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ហាង​ផឹកស៊ី យីហោ វិមាន​ព្រិល ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ១៦៣ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​រួមទាំង​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល ក៏ប៉ុន្តែ​បាន​ត្រូវគេ​ស្គាល់​ថា​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) បាន​ជិះ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ នគរបាល 2.7119 បាន​ចូលទៅ​ហាង​ផឹកស៊ី ដែលមាន​យីហោ ” វិមាន​ព្រិល ” ស្ថិត​តាម​អាសយដ្ឋាន​ខាងលើ ខណៈ​ស្រវឹង​ស្រឿងៗ បុរស​ម្នាក់​នោះបាន​សុំ​ស្នេហ៍​ពី​ម្ចាស់​ហាង ក៏ប៉ុន្តែ​ស្ត្រី​ម្ចាស់​ហាង​មានប្រតិកម្ម ដើម្បី​ការពារ​សិទ្ធិ និង​កិត្តិយស​របស់ខ្លួន​ដែលជា​ហេតុ​ធ្វើឱ្យ​បុរស​ម្នាក់​នោះ​មាន​ភាពអាម៉ាស់ និង​ខឹងសម្បា​យ៉ាងខ្លាំង ហើយក៏ ផ្ទុះ​ហិង្សា​ជាមួយ​ម្ចាស់​ហាង​មួយ​ប្រ៉ា​វ​រួច​ក៏​បើករថយន្ត​ចេញ​បាត់ទៅ ។​

​ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​គេ​ឃើញ​បុរស​ផ្កាយ​មួយរូប​នោះ​បើករថយន្ត​មក​ហាង​ផឹកស៊ី ” វិមាន​ព្រិល ” វិញ ហើយក៏​បាន​ដក​កាំភ្លើង​គំរាម​បាញ់ ត្រូវបាន​ម្ចាស់​ហាង រាយការណ៍​ទៅ​កងកម្លាំង​នគរបាល និង​អាវុធហត្ថ​ចំការមន ឱ្យជួយ​ធ្វើ​អន្តរាគមន៍​។ ភ្លាមៗ​នោះ​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​តែ​ជនបង្ក​បាន​ឡើង​រថយន្ត​បើក​គេចចេញ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ដេញតាម​ពីក្រោយ រហូតដល់​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ទើប​ឃាត់​រថយន្ត និង​បុរស​ម្នាក់ ដែលជា​ខ្មាន់កាំភ្លើង​នោះបាន ហើយ​ក៏បាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​ខណ្ឌចំការមន​វិញ​។​

​បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​បង្ហាញ​អត្តសញ្ញាណ​ជនបង្ក​នោះ​ឈ្មោះ ជិន សាមី​ឌី អាយុ​៣២​ឆ្នាំ មាន​ឋានន្តរស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​អនុប្រធាននាយកដ្ឋាន​) ទីលំនៅ​ផ្ទះ​លេខ ១៥V ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​សាធារណជន​បង្ហាញ​ការភ្ញាក់ផ្អើល​និង​ហួសចិត្ត​យ៉ាងខ្លាំង​ចំពោះ​ឧ​ត្ត​ម​សេនីយ​វ័យក្មេង មាន​ឋានៈ​ខ្ពង់ខ្ពស់​តែ​អសីលធម៌​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​កងកម្លាំង​នគរបាលជាតិ ។ ទន្ទឹម​នោះគេ​ក៏បាន​លើក​ជា​ចម្ងល់​ដែលថា វ័យក្មេង​សោះ​ពាក់​ដល់​ផ្កាយ​មួយ ហើយ​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន​ថែមទៀត តើ​អាចមាន​អ្វី​នៅ​ពីក្រោយ​ការ​តម្លើង​បុណ្យ​ស​ក្កិ​និង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​នោះដែរ​ទេ​? ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130