ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង COVID-19​ថ្មី៥២.១៦០ ​នាក់​និង​ស្លាប់​១.២៧៤​នាក់​ក្នុង​១​ថ្ងៃ​

​ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​បាន​និយាយថា​កាលពី​ថ្ងៃ​អង្គា​រថា​ប្រទេស​ប្រេ​ស៊ី​ល​បាន​កត់ត្រា​នូវ​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៥២.១៦០ ករណី​និង​មាន​អ្នកស្លាប់ ១.២៧៤ នាក់​បន្ថែមទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន ស៊ិន​ហួរ​។​

​រហូតមកដល់​ពេលនេះ​ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ៣.១០៩.៦៣០ ករណី​ត្រូវបាន​បញ្ជាក់ ទូទាំងប្រទេស​ដោយ​ចំនួន​អ្នកស្លាប់​សរុប​បាន​កើនឡើង​ដល់ ១០៣.០២៦ នាក់​។​

​យោងតាម​ក្រសួង​បាន​ឲ្យ​ដឹងថា​រដ្ឋ​ដែល​រងគ្រោះ​ខ្លាំងជាងគេ​គឺ​សៅ​ប៉ូ​ឡូ​ដែលជា​រដ្ឋ​មាន​ឧស្សាហកម្ម​និង​មាន​ប្រជាជន​ច្រើន​បំផុត​ដោយមាន​មនុស្ស​ស្លាប់ ២៥.៥៧១ នាក់​និង​មាន​ករណី​ឆ្លង ៦៣៩.៥៦២ ករណី​។​

​ប្រទេស​ប្រេ​ស៊ី​ល​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ដោយសារ​រោគរាតត្បាត​នេះ​គឺ​ស្ថិតនៅ​លំដាប់​ទី​២​នៅលើ​ពី​ភព​លោក បន្ទាប់ពី​សហរដ្ឋអាមេរិក​ទាំង​ករណី​ឆ្លង​និង​ករណី​ស្លាប់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130