ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចាប់ខ្លួន​៤​នាក់​ករណី​ជនជាតិ​ចិន​ដាក់​ថ្នាំ​សណ្ដំ ដើម្បី​បោក​លុយ​ជាង​៦​ម៉ឺន​ដុល្លារ

​ព្រះសីហនុ ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដែលជា​ជាតិចិន​នៅក្នុង​ករណី​ដាក់​ថ្នាំ​សណ្ដំ​ដើម្បី​បន្លំ​បោក​លុយ​ជនជាតិ​ចិន​ដូចគ្នា ជាង​៦​ម៉ឺន​ដុល្លារ ហើយ​ក៏បាន​រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​ផងដែរ ។ ប្រតិបត្តិការ​នោះ​ធ្វើឡើង​នៅ​ចំណុច​ហាង​បាយ ជប៉ុន សណ្ឋាគារ​ឃ្វី​ន​កូ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​០២ ខែសីហា ក្រោយ​ទទួល​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​ជំនាញ​បាន​បើក​ការស្រាវជ្រាវ និង​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ នៅ​យប់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ជនសង្ស័យ​ទាំង​៤​នាក់ ដែល​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ចាប់​ខ្លួ​នេះ បានធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​ក្នុង​ស្រា​បៀរ ឲ្យ​ជនរងគ្រោះ​ផឹក រួច​បំភ័ន្ត​ឲ្យ​ជនរងគ្រោះ​វេ​លុយ​តាម​វី​ឆាត ទៅ​គណនី​ជនសង្ស័យ អស់​ទឹកប្រាក់​ចំនួន ៦៤,៨៩០​ដុល្លារ​។​

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ Lie Hua Sen ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មុខរបរ​អ្នក​សាងសង់ ស្នាក់នៅ​ផ្ទះជួល​ជិត​ឧតុនិយម សង្កាត់​៣ ក្រុងព្រះសីហនុ​។ ដោយ​ជនសង្ស័យ​ទាំង​៤​នាក់ ទី​១៖​ឈ្មោះ Wang Bin អាយុ​៣០​ឆ្នាំ​, ទី​២៖​ឈ្មោះ Li Zhi Shun អាយុ​២១​ឆ្នាំ​, ទី​៣៖​ឈ្មោះ Zhou Wei You អាយុ​៤៤​ឆ្នាំ និង​ទី​៤៖​ឈ្មោះ Pei Quay អាយុ​២៣​ឆ្នាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បន្ត​តាម​នីតិវិធី​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130