ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ដោយសារតែ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​

​បាត់ដំបង ៖ កម្លាំង​នគរបាល​ខេត្តបាត់ដំបង កាលពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​បុរស​វ័យ​៣២​ឆ្នាំ​ម្នាក់ ពាក់ព័ន្ធ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ។

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​រូបនោះ​ឈ្មោះ សែម សុ គ​ន្ធា ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣២ ឆ្នាំមាន​ទី លំ នៅ​ក្រុមទី​២៣ ភូមិ កម្មករ​សង្កាត់ ស្វាយប៉ោ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ការចាប់​ខ្លួន​នោះ​ធ្វើឡើង ក្នុងខណ​:​ដែល​ជន សង្ស័យ​រូបនេះ កំពុងកាន់​កាប់​អាវុធ​ដោយ​ខុស ច្បាប់ នៅ​មូលដ្ឋាន​ក្រុង​បាត់ដំបង​។

​សមត្ថកិច្ច​បានបញ្ជាក់​បន្ថែមថា ឈ្មោះ សែម សុគន្ធា ហៅ​ម៉ាប់ នេះ​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​ក្នុងពេលដែល​រូបគេ​បាន​កាន់កាប់​អា វុ​ធ​ខ្លី​មួយ​ដើម​ម៉ាក​K59​និង​គ្រាប់​ចំនួន​០៦ គ្រាប់ ដោយ​ខុសច្បាប់​និង​កំពុង​ស្វែងរក​ការងារ​ធ្វើ​និង​ស្វែងរក​អ្នកទិញ​អាវុធ​មួយ​ដើម​នេះ​ផងដែរ ។ ប៉ុន្តែ​ជនសង្ស័យ​ម្នាក់នេះ​ក៏​ជា​មុខសញ្ញា​ដែល​ស្ថិតក្នុង​ការតាមដាន របស់​សមត្ថកិច្ច​ផងដែរ​។​

​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា អាវុធខ្លី​មួយ​ដើម​នេះ​គេ​បានធ្វើ​សកម្មភាព​លួច​យកបាន​នាពេល​កន្លងទៅ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130