ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Dortmund ចេញ​បញ្ជាក់​ច្បាស់ៗ​ហើយ​ថា Sancho នឹងមិន​ចាកចេញ​ទៅណា​ទេ​

​កីឡា ៖ ថ្នាក់ដឹកនាំ​ក្លិប Borussia Dortmund បាន​បញ្ជាក់ថា ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប Jadon Sancho នឹង​បន្ដ​លេង​នៅទីនេះ​ទៀត​នា​រដូវ​កាល​ក្រោយ បន្ទាប់ពី​កិច្ចចរចា​គ្នា​ជាមួយ Manchester United ហាក់​មិន​ដល់​កម្រិត​ដែល​ក្លិប​ចង់បាន​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Dailymail​។​

​ការតាមប្រមាញ់​របស់​ក្រុម​បិសាច​ក្រហម Man Utd លើ​កីឡាក​សញ្ញា​តិ​អង់គ្លេស​ស្ទើរតែ​លេចចេញ​ជា​រូបរាង​ទៅហើយ នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​នេះ ប៉ុន្តែ​មិនអាច​សម្រេច​ទៅបាន​ដោយសារតែ​តម្លៃ​ខ្លួន​របស់គេ​ខ្ពស់​ពេក​រហូតដល់​ជាង​១០០​លាន​ផោន​។ ការបរាជ័យ​លើ​កិច្ចចរចា​នេះហើយ ទើប​ធ្វើឱ្យ​កីឡាករ​វ័យក្មេង​សញ្ជាតិ​អង់គ្លេស​រូ​ន​នេះ​ត្រូវ​ស្នាក់នៅ​បន្ដ និង​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជាធម្មតា​វិញ​។

​ជុំវិញ​បញ្ហា​នេះ​លោក Michael Zorc ថ្នាក់ដឹកនាំ​ក្រុម Dortmund បានចេញ​មុខមក​បញ្ជា​ក់​ច្បាស់ៗ​ហើយ​ថា Sancho នឹងមិន​ចាកចេញ​ទៅណា​ទេ​។ រូបគេ​នឹង​បន្ដ​ជួយ​ក្រុម​ទៀត​នៅ​រដូវ​កាល​ក្រោយនេះ ។ នេះ​ជាការ​សម្រេចចិត្ត​របស់​ក្លិប​ចុងក្រោយ​ហើយ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130