ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​២៩​នាក់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤

​ព្រះសីហនុ ៖ តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​ម្សិលមិញ​នា វេលា​ម៉ោង​១៨៖៣០​នាទី នៅ​ចន្លោះ​គីឡូម៉ែត្រ ២១១-២១២ ស្ថិតនៅ​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅលើ​ផ្លូវជាតិ​លេខ​៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​រថយន្ត FUSO មួយ​ដាច់​ហ្វ្រាំង ជ្រុល​បុក​រថយន្ត​៣​គ្រឿង ខណៈ​រថយន្ត​កុងតឺន័រ​ជ្រុល​ចង្កូត​បុក​រះ​ម៉ូតូ​៤​គ្រឿង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ស្រាល​រហូតដល់​២៩​នាក់ ។​

​សមត្ថកិច្ច​បាន​រៀបរាប់​ក្នុង​របាយការណ៍​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កដោយ​រថយន្ត​០១​គ្រឿង​ម៉ាក FUSO ពណ៌ ត្រួយ​ចេក ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-7073 ក្រុមហ៊ុន SP មុំ សម្ផស្ស អ្នកបើកបរ​ឈ្មោះ កែវ សៅ​ភី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​សាលា ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោទ​ដាច់​ហ្វ្រាំង​ជ្រុល​រថយន្ត ចំនួន​០៣​គ្រឿង មាន​ទិសដៅ​ស្របគ្នា​៖

១៖ រថយន្ត​ម៉ាក Ssangyong ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2W-9934 ដឹក​កម្មករ​។​
២៖ រថយន្ត​ម៉ាក Ssangyong ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2Z-4198 ដឹក​កម្មករ​។​
៣៖ រថយន្ត​ម៉ាក LEXUS RX330 ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ​ព្រះសីហនុ 2B-6918​។​
​មួយសន្ទុះ​ក្រោយមក​មាន​រថយន្ត​ដឹក​កុងតឺន័រ ០១​គ្រឿង​ម៉ាក International ពណ៌​ប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 3D-6269 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​បានគេច​រថយន្ត​ម៉ាក LEXUS RX330 (​ដែល​ជួប​គ្រោះថ្នាក់​ករណី​ទី​១​កណ្តាលផ្លូវ​) ជ្រុល​ចង្កូត មក​ខាងឆ្វេង​ដៃ​បុក​រះ​ម៉ូតូ​ចំនួន​០៤​គ្រឿង ដែល​ឈប់​ចត​មើល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទី​១ មាន​ដូចខាងក្រោម​៖
១៖ ម៉ូតូ​ម៉ាក WAVE ពណ៌ ខ្មៅ ភ្នំពេញ​1U-6013​។​
២៖ ម៉ូតូ​ម៉ាក​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1DE-2951​។​
៣៖ ម៉ូតូ​ម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មាន​ផ្លាកលេខ​។​
៤៖ ម៉ូតូ​ម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មាន​ផ្លាកលេខ​។​

​តុល្យការ​គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ចំនួន​០១​នាក់ និង​រងរបួស​មនុស្ស​ចំនួន​២៩​នាក់ ស្រី​២២​នាក់ (​ធ្ងន់​ចំនួន​០៨​នាក់ ស្រី​០៦​នាក់​)​។ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក FUSO ពណ៌ ត្រួយ​ចេក ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-7073 ក្រុមហ៊ុន SP មុំ​សម្ផស្ស អ្នកបើកបរ​ឈ្មោះ កែវ សៅ​ភី បាន​នាំខ្លួន​មក​សាកសួរ​មក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ព្រៃនប់​។ រីឯ​វត្ថុតាង​រថយន្ត​ចំនួន​០៥​គ្រឿង ខូចខាត​ធ្ងន់​និង​ម៉ូតូ​ចំនួន​០៤​គ្រឿង ខូចខាត​ធ្ងន់​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130