ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​ត្រៀម​ទទួល​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែសីហា​នេះ​

​ភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០​ខាងលើនេះ ។

​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​ចូលជួប​សម្តែង​ការគួរសម ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ខណដែល​ក្នុងជំនួប​នេះ បញ្ហា​ទ្វេភាគី និង​ពហុភាគី​មួយចំនួន​ដែលជា​ចំណាប់អារម្មណ៍​រួម នឹងត្រូវ​បាន​លើក​យកមក​ពិភាក្សា​ផងដែរ​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130