ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងកសិកម្ម​ផ្តល់​កូន​ត្រី​អណ្តែង​កូន​កង្កែប​តង់​ចិញ្ចឹម​និង​ចំណី​ជូន​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​

​រាជធានី​ភ្នំពេញ ៖ យោងតាម​ផេ​ក​ផ្លូវការ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​បញ្ជាក់ថា ដោយ​អនុវត្តតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី​ការជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី និង​កង្កែប​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ក្នុងខណ​:​ដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង កូ​វីដ​-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​រដ្ឋបាល​ជល​ផល​ជា​សេនាធិការ​បាន​ខិតខំ​ពុះពារ យកចិត្តទុកដាក់ ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ខាងលើនេះ សម្រេច​ទទួលបាន​លទ្ធ​ផល​ដូចខាងក្រោម​៖
១- គិត​ត្រឹម​ថ្ងៃទី​១០ ខែសីហា នេះ រដ្ឋបាល​ជលផល​បាន​នាំយក​កូន​ត្រី​អណ្តែង កូន​កង្កែប តង់​ចិញ្ចឹម និង​ចំណី ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​ខេត្ត​គោលដៅ​ចំនួន ៦ (​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ មណ្ឌល គី​រី រតនគីរី កំពង់ស្ពឺ និង​កំពត​) រួចហើយ ក្នុងចំណោម​ខេត្ត​គោលដៅ​ចំនួន ១១ (​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ មណ្ឌល​គី​រី រតនគីរី កំពង់ស្ពឺ កណ្តាល កំពត ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ និង​ខេត្ត​ព្រះសីហនុ​)​។​
២- ខេត្ត​ទាំង ៦ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣៣៦​គ្រួសារ បានទទួល​ជំនួយ​ក្នុងនោះ​មាន​៖
– ប្រជាពលរដ្ឋ​ចំនួន ១៩០​គ្រួសារ ទទួល​បានកូន​ត្រី​អណ្តែង ដោយ​គ្រួសារ​នីមួយៗ​ទទួល​បានកូន​ត្រី​អណ្តែង​ចំនួន ៧០០​ក្បាល និង​តង់​០១ សរុប​មានកូន​ត្រី​អណ្តែង​ចំនួន ១៣៣ ០០០​ក្បាល​។
– ប្រជាពលរដ្ឋ​ចំនួន ១៤៦​គ្រួសារ ទទួល​បានកូន​កង្កែប ដោយ​គ្រួសារ​នីមួយ​ទទួល​បានកូន​កង្កែប​ចំនួន ៤០០​ក្បាល និង​តង់​០១ សរុប​មានកូន​កង្កែប​ចំនួន ៥៨ ៤០០​ក្បាល​។
៣- ចំណី​សម្រាប់​កូន​ត្រី​អណ្តែង​មាន​ចំនួន ៧៣២​បាវ ស្នើ​នឹង ១៨​តោន​។​
៤- ចំណី​សម្រាប់​កូន​កង្កែប​មាន​ចំនួន ៤៨០​បាវ ស្នើ​នឹង ១២​តោន​។​
៥- ចំណី​បន្ថែម (​វីតាមីន​) សម្រាប់​កូន​ត្រី និង​កូន​កង្កែប​ចំនួន ៧៥០​កញ្ចប់​។
​ជា​បណ្តើរៗ មន្ត្រី​ជំនាញ​របស់​រដ្ឋ​បាលជ​ល​ផល​នឹង​នៅ​បន្ត​ចុះ​ចែក​កូន​ត្រី​អណ្តែង និង​កូន​កង្កែប ជូន​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​គោលដៅ​ឲ្យ​បាន​គ្រប់​ទាំង ១១​ខេត្ត ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ឲ្យ​ទាន់​រដូវភ្លៀង ចូលរួម​លើកកម្ពស់ និង​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ជូន​ប្រជា ពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​ប្រើប្រាស់​ថវិកា​ដែលជា​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ឲ្យ​មាន​តម្លាភាព សុក្រឹត្យភាព ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់​។​

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130