ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Mbappe នឹង​វិល​ត្រលប់​មកជួយ​ក្រុម​វិញពេល PSG ប៉ះ Atalanta

​កីឡា ៖ លោក Thomas Tuchel បាន​និយាយ​នៅមុន​ការប្រកួត​ថា Kylian Mbappe ត្រៀម​បង្ហាញខ្លួន​ជាស្រេច​សម្រាប់​ក្រុម Paris Saint-Germain នៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​ពាន Champions League ទល់នឹង Atalanta នៅក្នុង​ទីក្រុង Lisbon ប្រទេស​ព័រ​ទុយ​ហ្គា​ល់​នា​រាត្រី​នេះ ។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ បាន​វិលត្រឡប់​ទៅកាន់​ការហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាលពី​ចុង​សប្តាហ៍​នេះ​នៅ​ជំរុំ​ហ្វឹកហាត់​របស់ PSG នៅ Algarve របស់​ប្រទេស​ព័រទុយហ្កាល់ បន្ទាប់ពី​ជាសះស្បើយ​ពូ​របួស​កជើង​។

​លោក Tuchel បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ប្រសិនបើ​គេ​ហ្វឹកហាត់​បានល្អ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ហើយ​គ្មាន​បើ​អ្វី​កើតឡើង​សម្រាប់​គេ​នោះទេ គេ នឹង​បង្ហាញខ្លួន​នៅក្នុង​ក្រុម​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​” ។ ទោះ​បែបនេះ​ក្ដី​លោក Tuchel បាន​លើកឡើងថា Mbappe នឹងត្រូវ​បាន​ប្រើ​ជា​កីឡាករ​បម្រុង​ពេល​ប្រឆាំងនឹង​ក្រុម​មកពី​ប្រទេស​អ៊ីតាលី​មួយ​នេះ​។​

​សូមជម្រាបថា Mbappe បានទទួល​រងរបួស​កជើង​កាលពី​ថ្ងៃទី ២៤​ខែកក្កដា ពេលដែល PSG យកឈ្នះ​លើ Saint-Etienne ដើម្បី​លើក​ពាន French Cup៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130