ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលខេត្ត​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ផ្លូវគោក​ក្នុង​ក្រុង​ស្វាយរៀង​

​ខេត្តស្វាយរៀង ៖ ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បន្ទាប់ពី​ក្រុមការងារ​បាន​ប្រជុំពិភាក្សា​ការត្រៀម​រៀបចំ​ផែនការ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រួចមក នៅ​ព្រឹក​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០​នេះ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ព្រមទាំង​លោក លោកស្រី​ជា​សមាជិក សមាជិការ​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា ទីប្រឹក្សា និង​យុវជន​កាកបាទក្រហម​កម្ពុជា នៃ​វិទ្យាល័យ​ស្វាយរៀង និង​វិទ្យាល័យ ហ៊ុនសែន ចេក អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត សរុប​ចំនួន ១១៥ នាក់ ដើម្បី​ជួយ​សម្រួល និង​ណែនាំ​ពី​ច្បាប់​ចរាចរណ៍ អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព មិន​ដាក់​កញ្ចក់​មើល​ក្រោយ អ្នកបើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់ គំនូស​សញ្ញា​ឈប់ ទៅមុខ​នៅពេល​ភ្លើង​សញ្ញា​អាទិភាព​ត្រង់ចំណុច​រង្វង់​មូល​ផ្លូវ​ហាយវ៉េ នៅ​ភ្លើងស្តុប​សួន​តា​ឌី និង​កែង​ផ្ទះសំណាក់​សមាគមន៍​នារី ។

​ក្រុមការងារ​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្រោម​ប្រធានបទ ការពាក់​មួកសុវត្ថិភាព ឲ្យ​បាន​ត្រឹមត្រូវ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ផ្លាកសញ្ញា​ចរាចរណ៍ ការឆ្លើយ​សំណួរ​យក​រង្វាន់ មួកសុវត្ថិភាព អាវយឺត ដោយមាន​ការចូលរួម​ផ្សព្វផ្សាយ​ពី​បុគ្គលិក​សាខា កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ទីប្រឹក្សា និង​យុវជន​កាកបាទក្រហម​កម្ពុជា ។

​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​បញ្ជាក់ថា បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៏ បាន​បង្ក​នូវ​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ ដល់​សង្គមជាតិ ដោយបាន​បំផ្លាញ​ទាំង​ទ្រព្យសម្បត្តិ ទាំង​អាយុជីវិត និង​បន្សល់ទុក​នូវ​ជនរងគ្រោះ ជនពិការ ក្មេង​កំព្រា ស្ត្រី​ម៉េ​ម៉ា​យ គ្រួសារ​ក្រីក្រ ។ ល ។ បញ្ហា​នេះ បាន​ទាក់ទាញ​នូវ​ការយកចិត្តទុកដាក់​ទី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរ​ណ៏ តាមរយៈ​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក ប្រព័ន្ធ​ព័​ត៍​មាន​ជនរងគ្រោះ និង គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្លូវគោក ច្បាប់​ស្តីពី​ចរាចរ​ណ៏​ផ្លូវគោក គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​ទស្ស​វត្ត​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក​រយៈពេល ១០ ឆ្នាំ​ហើយ​ការផ្សព្វផ្សាយ​នាពេលនេះ​ក្នុង​គោលបំណង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា​ទាំង​អ្នកបើកបរ និង អ្នករួមដំណើ​ពីក្រោយ គ្រប់ពេលវេលា​ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​តាមរយៈ​ម៉ូតូ ដើម្បី​ធានា​សុវត្ថិភាព កុំ​ឲ្យ​មាន​របួស​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​បើ​គ្មាន​មួកសុវត្ថិភាព កុំ​បើកបរ និង​ជិះ​ពីក្រោយ ។

​ត្រូវគោរព​ច្បាប់​ចរាចរ​ណ៏​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​ហួស​ល្បឿន​កំណត់ និង​ត្រូវបំពេញ​លក្ខខណ្ឌ​យានជំនិះ​របស់ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់ ដូចជា​កញ្ចក់​មើល​ក្រោយ ចង្កៀង​បំភ្លឺ​ភ្លើង​សញ្ញា​បត់ ។​ល​។​លោក​បាន​បន្តទៀតថា​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ក្លាយជា​ឃាតករ​សម្លាប់​ជីវិត​មនុស្ស​នៅលើ​ដងផ្លូវ​សាធារណៈ​ជាច្រើន​បំផុត និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​សាធារណៈ​ក្នុងប្រទេស​កម្ពុជា ដែលមាន​មនុស្ស​ស្លាប់ និង​ច្រើន​ពាន់​អ្នក​ផ្សេងទៀត​រងរបួស​ធ្ងន់ ស្រាល ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ច្រើន​រយ​លាន​ដុល្លា ។ ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មានកា​រ​កើនឡើង សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នឹង​ជំរុញ​ឲ្យ​មាន​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា ចុះ​សហការ​ជាមួយ​មន្ត្រី​ចរាចរ​ផ្លូវគោក នៅតាម​ចំណុច​គោលដៅ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ការណែនាំ​ឲ្យ​អ្នកបើកបរ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព ខ្សែក្រវាត់​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។ ក្នុង​យុទ្ធនាការ​នេះ​សាខា​បាន​ចែក​មួកសុវត្ថិភាព​ចំនួន ១១០ មួក អាវយឺត ១៨០ អាវ ខិតប័ណ្ណ​ផ្សព្វផ្សាយ ៥០០ សន្លឹក ដោយមាន​អ្នកចូលរួម ផ្សព្វផ្សាយ និង​ឆ្លើយ សំណួរ​សរុប ២៩៣ នាក់ ស្រី ៧២ នាក់​៕

​គឹម​ សេង​

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130