ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

នគរបាល​ក្រុង​តាខ្មៅ​បង្ក្រាប​ល្បែង​កន្ទុយលេខ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​

​ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ក្នុងករណី​បង្ក្រាប​ល្បែង​កន្ទុយលេខ​វៀតណាម​ខុសច្បាប់ ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​១០​នាទី​រសៀល​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ឈ្មោះ ចាន់ ធីតា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​ទីលំនៅ​ស្នាក់នៅ​ភូមិ​ថ្មី​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​,​មុខរបរ​កត់​ឆ្នោត​វៀតណាម​។​

​កម្លាំង​នគរបាល​រឹបអូស​បាន​វត្ថុតាង​ជា​ប្រាក់រៀល​ចំនួន​២៦១៣០០​រៀល​នឹង​ម៉ាស៊ីន​គិត​លេខ​ចំនួន​១​គ្រឿង​-​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​-​ម៉ាក​NOKIA N​ចុច​ពិល​ពណ៌​ខ្មៅ​១​គ្រឿង .២​ម៉ាក​SAMSUNG​ពណ៌​ស​១​គ្រឿង​-​ក្រដាស​កត់​ឆ្នោត​វៀតណាម​ចំនួន​៣​សន្លឹក​-​ក្រដាស​សំរាប់​កត់​ឆ្នោត​ចំនួន​៣​ដុំ​។ សេរី​លទ្ធផល​ឆ្នោត​វៀតណាម​ចំនួន​៣​ដុំ​។​

​តាម​សមត្ថកិច្ច​ឲ្យ​ដឹងថា​នៅវេលា​កើតហេតុ ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់ ។ ភ្លាមៗ​នោះ​លោក​អធិការនគរបាល​ក្រុង​តាខ្មៅ​បាន​បញ្ជា​អោយកម្លាំង​ចុះ​ដល់​កន្លែងកើតហេតុ ហើយក៏​ធ្វើការ​បង្ក្រាប​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រួមទាំង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130