ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Pirlo ចង់​នាំយក Alvaro Morata ដើម្បី​ជំនួស Higuain

​កីឡា ៖ លោក Andrea Pirlo ដាក់​គោលដៅ​នាំយក Alvaro Morata ត្រឡប់​មកកាន់ Juventus វិញ ដើម្បី​ជំនួស​កន្លែង​ខ្សែប្រយុទ្ធ Gonzalo Higuain​។ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Dailymail​។​

​បន្ទាប់ពី​ការតែងតាំង​ជា​អ្នកចាត់ការ​ក្រុម Juventus កាលពី​សប្តាហ៍​មុន​លោក Pirlo មាន​គោលដៅ​រួចរាល់​ពីអ្វី​ដែល​លោក​ចង់បាន​ដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុង​អាជីព​ជា​អ្នកចាត់ការ​ឈុត​ធំ​ជា​លើកដំបូង​។​

​ស្រប​ពេលដែល​កីឡាករ Cristiano Ronaldo និង Paulo Dybala បានបង្ហាញ​ខ្លួន​អោយ​ក្រុម Juventus អំឡុង​រជ្ជកាល​ដ៏​ខ្លី​របស់លោក Maurizio Sarri នៅឯ​កីឡដ្ឋាន Allianz ខណៈ​លោក Pirlo កំពុង​សំលឹង​បញ្ចូល​ខ្សែប្រយុទ្ធ​ក្នុង​ក្រុម​របស់លោក​បន្ថែមទៀត​ហើយ Morata ជា​ជម្រើស​ល្អ​បំផុត​។​នេះ​បើ​យោងតាម​សារព័ត៌មាន SportItalia ៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130