ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​៥​នាក់​ស្លាប់​បន្ទាប់ពី​រថយន្តក្រុង​ឆេះ​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​

​ឥណ្ឌា ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៥ នាក់​បាន​ស្លាប់ បន្ទាប់ពី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ទៅ​ទីក្រុង Bengaluru ភាគខាងត្បូង​ប្រទេស​ឥណ្ឌា បាន​ឆាបឆេះ​នៅលើ​ផ្លូវ​ហាយ​វេ​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន ស៊ិន​ហួរ​។​

​យោងតាម​មន្ត្រី​ប៉ូលីស​ក្នុង​តំបន់​ម្នា​ក់បាន​និយាយថា​រថយន្តក្រុង​ឯកជន​ដែល​បាន​ដឹក​អ្នកដំណើរ​ប្រហែល​៣២​នាក់ បន្ទាប់ពី​រថយន្ត​ឆាបឆេះ​ចេញពី​ម៉ាស៊ីន​នៅលើ​ផ្លូវ​ហាយ​វេ KR Halli ក្នុងស្រុក Hiriyur ចម្ងាយ ១៦១ គីឡូម៉ែត្រ​ពី​ក្រុង Bengaluru ។​

​មន្ត្រី​បាន​និយាយថា​ក្នុងចំណោម​អ្នកស្លាប់​មាន​កុមារ ២​នាក់​និង​ស្ត្រី​ម្នាក់​ហើយ​អ្នករងរបួស​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក​។ អ្នកបើករថយន្ដ​បាន​ចុះចោល​រថយន្ដ​ហើយ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ខណៈ​ការស៊ើបអង្កេត​លើ​ហេតុការណ៍​នេះកំពុងដំណើរកា​រ​៕


Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130