ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​១១៨​នាក់​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ស៊ូដង់​ខាងត្បូង​

ស៊ូដង់ ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​យ៉ាងហោចណាស់​មនុស្ស​ចំនួន ១១៨​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​រវាង​ជន​ស៊ីវិល​ប្រដាប់អាវុធ​និង​កងកម្លាំង​រដ្ឋាភិបាល​ដែល​បានធ្វើ​សកម្មភាព​ដកហូត​អាវុធ​នៅ​តំបន់ Tonj ភាគ​ខាងជើង​រដ្ឋ Warrap ក្នុងប្រទេស​ស៊ូដង់​ខាងត្បូង​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន ស៊ិន​ហួរ​។​

​លោក Makuei Mabior នាយក​ប្រតិបត្តិ​នៃ​តំបន់ Tonj បាន​និយាយថា​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​សៅរ៍​នៅពេលដែល​ការឈ្លោះប្រកែក​គ្នា​រវាង​កងកំលាំង​សន្តិសុខ​និង​យុវជន​ម្នាក់​ដែល​បណ្តាលឱ្យមាន​ការប៉ះទង្គិច​គ្នា​តែម្ដង​។​

​លោក Mabior ថ្លែងប្រាប់​សារព័ត៌មាន​ស៊ិន​ហួរ​ថា “ ការបាញ់សម្លាប់​នេះ​បាន​កើតឡើង​ដោយសារតែ​យុវជន​ម្នាក់​ត្រូវបាន​បញ្ជា​ដោយ​កងកំលាំង​និង​ប៉ូលីស​ឲ្យ​ឈប់​និង​ត្រួតពិនិត្យ​ប៉ុន្តែ​គាត់​បាន​រត់គេច​ហើយ​មន្ត្រី​សន្តិសុខ​បាន​ដេញតាម​គាត់​រហូតដល់​ពួកគេ​ចាប់បាន​។ រឿងនេះ​បានធ្វើ​ឲ្យ​សាច់ញាតិ​របស់គាត់​មក​ជួយសង្គ្រោះ​គាត់​ហើយ​បង្ខំ​ឲ្យ​មន្ត្រី​សន្តិសុខ​បើក​ការបាញ់ប្រហារ​ទៅលើ​ជន​ស៊ីវិល​នៅក្នុង​ទីផ្សារ​”​។​

​លោក Mabior បាន​បន្ថែមថា​“ យើង​បាន​បញ្ជាក់ថា​ទាហាន ៣៤ នាក់​បាន​ស្លាប់​និង​ជន​ស៊ីវិល ៨៤ នាក់​ត្រូវបាន​សម្លាប់​” ។​លោក Mabior បាន​ឲ្យ​ដឹង​ទៀតថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ដោយសារតែ​ជន​ស៊ីវិល​ជាច្រើន​នាក់​ដែល​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​មិនអាច​ទទួលបាន​ការព្យាបាល​ដោយសារតែ​ការ​លួច​និង​ការបំផ្លាញ​មណ្ឌល​សុខភាព​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130