ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គួរ​ឲ្យ​ចង់​សើច​ដែរ​ទេ​?៖ជន​ទំនើង​កូនប្រុស​ឧកញ៉ាញឹក ផន ហៅ​តា​កៅ​អះអាងថា កាំភ្លើង AK47 គឺ​រើស​បាន​ពី​ក្នុង​ដី​នៅ​ចំការ​អំពៅ​!!

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីបំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ដកស្រង់​សំដី​សារភាព​ជាបឋម​របស់​ជន​ទំនើង​ឈ្មោះ ញឹក ផល ដែល​គេ​ស្គាល់​ថា ជា​កូន​ឧកញ៉ា ញឹក ផន ហៅ​តា​កៅ ដែល​បាន​និយាយថា អាវុធ​ធុន​អាកា​47 គឺជា​អាវុធ​ដែល​រើស​បាន​ពី​ក្នុង​ដី ពេល​ភ្ជួរ​ដាំ​អំពៅ ហើយ​យកមក​ដុសខាត់​បាញ់ថ្នាំ​ថ្មី ។ ប៉ុន្តែ​ការសារភាព​នោះ​ធ្វើ​ឲ្យ​សាធារណមតិ​អស់សំណើច​ហួសចិត្ត​គ្រប់ៗ​គ្នា ហើយ​ចាត់ទុក​ចម្លើយសារភាព​នោះ​វា​គ្រាន់តែ​ជាការ​ឆ្លើយ​សម្រាលទោសរ​បស់​ខ្លួន​តែប៉ុណ្ណោះ ។​

​សាធារណជន​ដែល​បានឃើញ​ចម្លើយសារភាព​ដ៏​រាក់​កំផែល​នោះ​ក៏បាន​ដាក់​ជា​សំណួរ​ទៅ​ជន ទំនើង​នោះ​វិញ​ថា ៖ កាំភ្លើង​ថ្មីចែស​ឆ្លើយថា រើស​បាន​…. ចុះ​ស្រោម​កាំភ្លើងខ្លី រួមទាំង​អាវ​យោធា ( ប៉ា​រ៉ា ) ដែល​ព្យូ​រ​ក្នុង​ឡាន​នោះ​តើ​លោក​រើស​ពី​ណា​ដែរ​? ។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​ម្សិលមិញ​នេះ មាន​ជម្លោះ​ពាក្យសម្តី​ព្រោះតែ​ការបើកបរ​មួយ​រវាង​អ្នកជិះរថយន្ត និង​អ្នកជិះ​ម៉ូតូ នៅ​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​តាមរយៈ​វីដេអូ​ថត​ដោយ​បុរស​អ្នកជិះ​ម៉ូតូ ហើយ​បង្ហោះ និង​ចែកចាយ​យ៉ាង​ព្រោងព្រាត លើ​បណ្តាញ​សង្គម​នោះ គេ​បានឃើញ​បុរស​ភាគី​អ្នកជិះរថយន្ត បាន​និយាយ​គំរាម​ឱ្យ​បុរស ជិះ​ម៉ូតូ​បើកបរ​ឱ្យ បាន​ត្រឹមត្រូវ ហើយ​ថែមទាំង​បាន​គំរាម​បុក​អ្នកជិះ​ម៉ូតូ​ផងដែរ​។ មិន​ត្រឹមតែ​គំរាម​បុក និង​ប្រើ​សម្តី​ធ្ងន់ៗ​ដាក់​ទៅ​បុរស​ជិះ​ម៉ូតូ​នោះទេ បុរស​ជា​អ្នកជិះរថយន្ត​នេះ ថែមទាំង​បាន​ទាញយក​កាំភ្លើង AK៤៧ ចេញពី​ក្នុង​រថយន្ត​មកកាន់​សម្ញែង​ដាក់ ភាគី​ជម្លោះ​ថែម​ទៀតផង​។​
​គេ​ក៏​នៅ​មិនទាន់​ដឹងថា ជម្លោះ​នេះ​ផ្តើមចេញ​ពីអ្វី​នោះទេ​។ តែ​ទោះបីជា​យ៉ាងណា ក្រោយ​ឃើញ​ហេតុការណ៍​នេះ គេ​បាន​សម្តែង​ការហួសចិត្ត​ចំពោះ​ការ​មិនចេះ​យោគយល់ និង​អធ្យាស្រ័យ​គ្នា​លើ​ការបើកបរ​លើ​ដង​វិថី ហើយ​ឈានទៅដល់​ទំនាស់​មួយ​ដែល​មិន គួរ​កើត​។​

​ទន្ទឹម​នោះ​ក៏​ផ្អើល​នូវ​ការរិះគន់​ពេញ​បណ្តាញ​សង្គម​និង​សាធារណមតិ​ដែល​លើកឡើងថា កូន​អ្នកធំ អ្នកមានអំណាច​មួយចំនួន​តូច​នៅតែ​បង្ហាញ​នូវ​ភាព​ទំនើង​របស់ខ្លួន​ដោយ​មិន​ខ្លាច ច្បាប់​សោះឡើយ ។​

​គេ​រងចាំ​មើលថា តើ​ជន​ទំនើង​ឈ្មោះ ញឹក ផល ដែលជា​កូនលោក​ឧកញ៉ា ញឹក ផន ហៅ​តា​កៅ​នោះ​ត្រូវ​ឃុំខ្លួន​បាន​រយៈពេល​ប៉ុន្មាន​ម៉ោង​ដែរ ខណដែល​លេចឮ​ព័ត៌មាន​ថា ក្រុមគ្រួសារ​កំពុង​រត់​ខ្វាត់ខ្វែង ដើម្បី​ដោះខ្លួន​ជន​ទំនើង​ម្នាក់នេះ​ទោះ​អស់​ប៉ុន្មាន​ក៏ដោយចុះ ។​

​ប៉ុន្តែ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ក៏​អះអាង​តាម​សេចក្តីបំភ្លឺ​ព័ត៌មាន​ច្បាស់​ហើយ​ថា « ករណីនេះ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​ជំនាញ​ចាត់ការ​យ៉ាង​តឹងរឹង​ទៅតាម​ច្បាប់​ជា​ធរមាន ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130