ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងកសិកម្ម​ទទួល​ជំនួយ​ឧបត្ថម្ភ​ជា​គ្រឿងយន្ត​កសិកម្ម​សរុប​តម្លៃ​ប្រមាណ​២០​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន​ចិន

ភ្នំពេញ ៖ លោក វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ពិធី​ប្រគល់​-​ទទួល​គ្រឿងយន្ត​កសិកម្ម ដែលជា​អំណោយ​របស់​ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ប្រគល់ជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ថ្លែង​នាឱកាស​នេះ ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ ក្រុមហ៊ុន​ដែល​បាន​ជំនួយ​ឧបត្ថម្ភ ជា​គ្រឿងយន្ត​សម្រាប់​បម្រើ ឲ្យ​វិស័យ​កសិកម្ម ដែលជា​ផ្នែក​មួយ​ជួយ​ជំរុញ​ការអភិវឌ្ឍ​អនុវិស័យ ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​។​

​លោក​រដ្ឋមន្ដ្រី បាន​បន្តទៀតថា ជំនួយ​ដ៏​មានតម្លៃ​នេះ វា​នឹង​ចូលរួមចំណែក​ក្នុង​ការលើក​កំពស់​ប្រសិទ្ធភាព​ការងារ ចំណេញ​ពេល និង​ពលកម្ម ជាពិសេស​ចូលរួម លើក​កំពស់ ការធ្វើ​ទំនើបកម្ម​កសិកម្ម តាមរយៈ​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម ដើម្បី​បង្កើន​សមត្ថភាព​ផលិត ធានា​ទាំង​បរិមាណ​ផ្គត់ផ្គង់ និង​គុណភាព ស្របតាម​ប្រសាសន៍ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុងតែ​ជំរុញ​យ៉ាងសកម្ម​ចលនា​បង្កបង្កើនផល ដើម្បី​ធានា​សុវត្ថិភាព​ស្បៀង​សម្រាប់​គ្រួសារ និង​សម្រាប់​សង្គម​។​

​ជាថ្មី​ម្តងទៀត លោក​រដ្ឋមន្ត្រី វេ​ង សាខុន តាមរយៈ​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​ជូន ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​ជួយ​ជំរុញ និង​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន​ធំៗ មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​ការវិនិយោគ​នេះ ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​វិស័យនេះ ឲ្យ​រីកចម្រើន​ទាំង​ពេលបច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត ហើយ​លោក​សង្ឃឹម និង​ជឿជាក់​ក្រុមហ៊ុន នឹង​ជួយ​ផ្គត់ផ្គង់​គ្រឿងយន្ត​កសិកម្ម​គ្រប់​ប្រភេទ ក្នុងតម្លៃ​សមរម្យ​អាច​ទទួលយកបាន​។​

​សូម​ជ​ញ្ជា​ក់​ជូន​ថា គ្រឿងយន្ត​កសិកម្ម​ដែល​ទទួលបាន​មាន​៖ ត្រាក់ទ័រ​៣​គ្រឿង​, គ្រឿងយន្ត​ប្រមូល​ពោត​១, គ្រឿងយន្ត​រាស់​ដី​១, គ្រឿងយន្ត​ដាំ​គ្រាប់​២, គ្រឿងយន្ត​សាប​គ្រាប់​២, Droon១, គ្រឿងយន្ត​សណ្តោង​១ និង Round Baker២៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130