ខេត្តមណ្ឌលគិរី ៖ ក្រោយពីគណៈ កម្មាធិការថ្នាក់ជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅ ក្នុងខេត្តមណ្ឌលគិរីកន្លងទៅនេះបានចាប់ខ្លួន លោក សឹង សំអុល មេឈ្មួញរកស៊ីឈើនិង បក្ខពួក៣នាក់ផ្សេងទៀតមិនទាន់បានមួយដង្ហើមចង្រិតផង។ ឥឡូវនេះក្រុមឈ្មួញដុះស្លែបានចាប់ផ្តើមដឹកជញ្ជូនឈើយ៉ាងសកម្មឡើងវិញចេញទៅវៀតណាមតាមច្រកដាក់ដាំនិងច្រករបៀងផ្សេងៗ ទៀតក្នុងខេត្តមណ្ឌលគិរី ។
បើតាម ប្រភព ពី ស្រុក អូររាំង បានឲ្យដឹងថា នាយ ប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រកដាក់ ដាំលោក យូ សុធា ជា អ្នក មាន សិទ្ធ ធំជាងគេ ក្នុងការ បើក បា រ៉ា ស់ ឲ្យ ឈ្មួញ ដឹក ជញ្ជូន ឈើ ចេញ ទៅ ប្រទេស វៀតណាម ដោយ យ៉ាងរលូន ខណដែលក្រុមឈ្មួញឈើទាំងនោះ ត្រូវបាន គេ ស្គាល់ ឈ្មោះ ម៉ាប់ ឈ្មោះ តា ឌី និង ឈ្មោះ ឃុន ជាដើម ។ ល ។
គេ អះអាង ថា ព្រៃឈើ ដែល នៅ សេសសល់ ក្នុងស្រុក កែវ សីមា ស្រុក កោះ ញែក ស្រុក ពេជ្រា ដា និង ស្រុក អូររាំង បន្ទាប់ ពី ឈើ ប្រភេទ ក្រញូង នាងនួន បេង និង ឈើ ធ្នុង រង នូវ ការវិនាស ស្ទើរតែ ផុត ពូជ ទៅហើយនោះ ឈ្មួញ ក៏ ចាប់ផ្ដើម បន្ត សម្រុក កាប់ ឈើ ប្រភេទ ក កោះ សុ ក្រំ ជាពិសេស ឈើ ស្រឡៅ កំពុងដំណើរការ កាប់ ធ្វើ អាជីវកម្ម យ៉ាង គគ្រឹកគគ្រេង តែម្តង។
ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើលោក ស្វាយ សំ អ៊ាង អភិបាល នៃ គណៈ អភិបាលខេត្ត មណ្ឌលគិរី បើ មិន មាន វិធានការ បង្ក្រាប ទាន់ ពេលវេលា នោះ ទេ ព្រៃឈើប្រឈមទៅនឹងការវិនាសចៀសមិនផុតនោះឡើយ ។
តាមប្រភពផ្សេងទៀតក៏បានឲ្យដឹងដូចគ្នាដែរថា សព្វថ្ងៃនេះ មាន ឈ្មួញ ធំៗ នៅតែ បន្ត កាប់ និង អារឈើ ដឹកជញ្ជូន ឈើ ចេញ ពី ព្រៃ តំបន់ អភិរក្ស ជីវៈចម្រុះ កែវ សីមា ចូល ទៅ ស្រុក ស្នួល ខេត្ត ក្រចេះ និង ចេញ ទៅ លក់ នៅ ប្រទេស វៀតណាម តាម ច្រក ទ្វេភាគី ឡា ប៉ា ខេ យ៉ាង ពេញបន្ទុក ផងដែរ ។
ដោយឡែក ប្រភព ពី មន្ត្រី ពាក់ព័ន្ធ នៅ ច្រក ទ្វេភាគី ឡា ប៉ា ខេ ក្នុងស្រុក កែវ សីមា ឯណោះ វិញ បានឲ្យដឹងថា រយៈពេល ប្រមាណ ២ សប្តាហ៍ កន្លងទៅ នេះ មាន ក្រុម ឈ្មួញ បាន សម្រុក ដឹកជញ្ជូន ឈើ ឆ្លងដែន ទៅ លក់នៅ ប្រទេស វៀតណាម តាម ច្រក ទ្វេភាគី ឡា ប៉ា ខេ នោះ ពិតប្រាកដ មែន ។
មន្ត្រីដដែលបញ្ជាក់ថា នៅ ចន្លោះ ថ្ងៃ ទី១៧ ដល់ ថ្ងៃ ទី ២១ ខែ សីហា កន្លង ទៅ ថ្មីៗ នេះ មិន ធម្មតា ទេ ឈ្មួញ ជាច្រើន នាក់ បាន សម្រុក ដឹកជញ្ជូន ឈើ តាម រថយន្ត កែឆ្នៃ ចេញ តាម ច្រក ទ្វេភាគី ឡា ប៉ា ខេ យ៉ាង ពេញបន្ទុក លក់ ឆ្លងដែន ទៅ ប្រទេស វៀតណាម ។ ជាពិសេស ដឹក ចេញ នៅពេល យប់ៗ តែម្ដង ។
បើ ដូច ប្រភព ខាងលើ នេះ មែន សំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអ គ្គ មេបញ្ជាការរង កង យុទ្ធ ពល ខេមរៈភូមិន្ទ និង ជា មេបញ្ជាការ កង រាជ អាវុធ ហ ត្ត លើ ផ្ទៃ ប្រទេស និង ជា ប្រធាន គណៈកម្មាធិការ ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ មេត្តា បញ្ជូន ក្រុមអធិការកិច្ច ចុះមក ស្រាវជ្រាវ និង ពិនិត្យ ការដឹកជញ្ជូន ឈើ តាម ច្រក សំខាន់ៗ ផង ដើម្បី ទប់ស្កាត់ ឲ្យទាន់ពេលវេលា ។
ពាក់ព័ន្ធ និង ការលើកឡើង របស់ ប្រជាពលរដ្ឋ ខាងលើ នេះ ភ្នំពេញថ្មីមិនទាន់អាចទាក់ទងសុំការបកស្រាយនិងការពន្យល់ពីលោក អ៊ុ វណ្ណ សុភ័ក្ត្រនាយ ខណ្ឌ រដ្ធបាល ព្រៃឈើ ខេត្ត មណ្ឌលគិរី និង មន្ត្រីអាជ្ញាធរជាប់ពាក់ព័ន្ធ តាម ច្រក ខាង លើនេះបានទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនងបាន ។ ប៉ុន្តែភ្នំពេញថ្មីនឹងរងចាំទទួលការបកស្រាយ ឬក៏ការបំភ្លឺពីមន្ត្រីទាំងអស់នោះគ្រប់ពេលវេលា ប្រសិនបើមាន ៕