ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Mbappe ស្នើសុំ​ចាកចេញ​ពី PSG នឹង​កំពុង​ចាប់អារម្មណ៍​ចូលរួម​ក្លិប​យក្ស​មួយ​នៅ PL

​កីឡា ៖ Kylian Mbappe បាន​ប្រាប់​ថ្នាក់​នាំ​ក្លិប Paris Saint-Germain ថា​រូបគេ​មានបំណង់​ចង់​ចាក​ចេញពី​ក្លឹប​នៅ​ឆ្នាំក្រោយ នឹង​កំពុង​ចាប់អារម្មណ៍​ចូលរួម​ជាមួយ​ក្លិប Manchester United វិញ​។

Mbappe បាន​អភិវឌ្ឍ​ខ្លួន​ក្លាយជា​កីឡាករ​បាល់ទាត់​ឆ្នើម​ម្នា​ក់នៅ PSG បន្ទាប់ពី​ផ្ទេរ​ចេញពី Monaco ឆ្នាំ ២០១៨ ក្នុងនោះដែរ​រូបគេ​រកបាន​៩០​គ្រាប់ និង​បោះ​បាល់​ឲ្យ​ដៃគូ​បញ្ចប់​ទី​បាន​៥១​លើក​ក្នុងការ​បង្ហាញខ្លួន​សរុប​១២៤​ប្រកួត​ឲ្យ​ក្លិប​បារាំង​មួយ​នេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​យោងទៅតាម​សារព័ត៌មាន The Times បាន​ឲ្យ​ដឹងថា កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​កំពុងមាន​ចំណាប់អារម្មណ៍​ក្នុងការ​ផ្លាស់​ទៅលេង​នៅ Premier League ពោល​រូបគេ​ពេញចិត្ត​នឹងចូលរួម​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ជា​យូរណាស់​មកហើយ​។​យ៉ាងណាមិញ​មាន​ព័ត៌មាន​លេច​ឮថា​ក្លិប Man Utd ក៏​អាចមាន​ភាគរយ​ខ្ពស់​ក្នុងការ​ទាក់ទាញ​រូបគេ​មក​រួម​ក្រុម​ផងដែរ​។​

​ក្រៅពីនេះ​ក៏​នៅមាន​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ពីរ​ទៀត​ចង់បាន​រូបគេ​ទៅ​រួម​ក្រុម​ផងដែរ​គឺ​ក្លិប Real Madrid និង Barcelona ។ ដោយសារតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​នៅ​រដូវ​កាល​នេះ ក្លិប Real Madrid អាច​នឹងមាន​គម្រោង​ជះ​លុយ​ធំ​នៅ​រដូវ​កាល​ក្រោយ ប្រសិនបើ​ប្រមូល​ទុន​បាន​ច្រើន​វិញ​នោះ​។ រីឯ Barcelona វិញ​គ្រោង​នឹង​យក​កីឡាករ​រូបនេះ​មក​ជំនួស​តំណែង​កីឡាករ Lionel Messi ដែល​ចង់​ចាក​ចេញពី​ក្លិប​នៅ​រដូវ​កាល​ក្រោយ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130