ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ទឹកផុស​​របួសធ្ងន់​ស្រាល​៦​នាក់​

​ខេត្តកំពង់ឆ្នាំង ៖ យប់​ម្សិលមិញ​ថ្ងៃអាទិត្យ ១១​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើងរវាង​រថយន្ត និង​ម៉ូតូ​ចំនួន​៣​គ្រឿង បណ្ដាល​ឲ្យ​មាន​មនុស្ស​ចំនួន​៦​នាក់ បាន​របួស ធ្ងន់​ស្រាល នៅលើ​កំណាត់​ផ្លូវ​កៅស៊ូ​លេខ​៥៣ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៦-២៥ ស្ថិតនៅ​ភូមិ​វាល​ស្បូវ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រវាង​រថយន្ត និង​ម៉ូតូ​៣​គ្រឿង ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា កើត​លិច រថយន្ត​ម៉ាក កា​ម៉ា​រី​គូថ​ស្វិត ពណ៍​ក្រហម ពាក់​ផ្លាកលេខ ង​.៦១៧១ ភព​២ បើក​មកពី​ទិស​ខាងលិច​ឆ្ពោះទៅ​ទិសខាងកើត លុះ​មកដល់​កន្លែងកើតហេតុ​បាន​បុក​រះ​ម៉ូតូ​៣​គ្រឿង បណ្តាលអោយ​រងរបួស​ភាគី​ខាង​ម៉ូតូ​រដូក​រណេល​ចំនួន​៦​នាក់ ។​

​អ្នកបើកបរ​រថយន្ត​ត្រូវបាន​គេ​ស្គាលឈ្មោះ ឧ​ត្ត​ម​ជីវ៉ា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ដំ​ពាក់​ពពូល សង្កាត់​ផ្សារឆ្នាំង ក្រុង​.​ខេត្តកំពង់ឆ្នាំង ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​រ បាល​ស្រុក​ចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើការ​ពិនិត្យ​ជាតិ​អាកុល​លើ​អ្នកបើកបរ​ឃើញ ០.៥១ ហើយ​បានប្រគល់​ជូនទៅ​ជំនាញ​ចរាចរណ៍​បន្ត​នីតិវិធី ។​

​ដោយឡែក ៖ វត្ថុតាង​ម៉ូតូ និង​រថយន្ត​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹក​ផ្សេង ដើម្បី​កប​ន្ត​នីតិវិធី នេះ​បើក​យោងតាម​ប្រភព​ជុំវិញ​កន្លែងកើតហេតុ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130