ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូបង្វឹក Wolves បន្ត​កិច្ចសន្យា​ថ្មី​រយៈពេល​៣​ឆ្នាំ​ទៀត​ជាមួយ​ក្លិប​

​កីឡា ៖ ក្លិប​នៅ Premier League បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​អ្នកចាត់ការ Wolverhampton Wanderers លោក Nuno Espirito Santo បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​រយៈពេល​៣​ឆ្នាំ​បន្ថែមទៀត​ជាមួយ​ក្លិប​។​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្កាល់​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​ចចក​ខ្មៅ​នៅ​ខែឧសភា​ឆ្នាំ​២០១៧ និង​បាន​ដឹកនាំ​ក្រុម​នេះ​ចេញពី​ក្របខ័ណ្ឌ​លំដាប់​ទី​២ ហើយ​ប្រែ​ក្លាយទៅជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្របខ័ណ្ឌ Premier League ។ ក្រុម Wolves បាន​លេង​នៅ​អឺរ៉ុប​ជា​លើកដំបូង​ក្នុង​រយៈពេល ៣៩ ឆ្នាំ​ដោយ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Europa League កាលពី​រដូវ​កាល​មុន​។​

​យ៉ាងណា​ម​ក្រោយ​ចុះកិច្ចសន្យា​លោក Espirito-Santo បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍ល្អ​។ ខ្ញុំ​បាន​ត្រៀមខ្លួន​សម្រាប់​ការដឹកនាំ​នេះ​។​ខ្ញុំ​ទន្ទឹងរង់ចាំ​ការប្រកួត​ឲ្យ​ដល់​ឆាប់ៗ​។ ការដឹកនាំ​ក្រុម​មួយ​វា​ពិតជា​លំបាក​ណាស់ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​” ។​

​សូមជម្រាបថា ក្រុម​ចចក​ខ្មៅ Wolves នឹង​ចាប់ផ្តើម​បើក​រដូវ​កាល​ថ្មី Premier League នៅ​ទឹកដី​ក្រុម Sheffield United នា​រាត្រី​ថ្ងៃ​ច័ន្ទ​នេះ​។​

 

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130