ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Mourinho រិះគន់​កូនក្រុម​ខ្លួន​ថា​ខ្ជិលច្រអូស​ក្រោម​ចាញ់ Everton

កីឡា ៖ អ្នកចាត់ការ​ក្លឹប Tottenham លោក Jose Mourinho បាន​និយាយ​រិះគន់​កូនក្រុម​របស់លោក ដែល​ហាក់ដូចជា​ខ្ជិលច្រអូស​ក្នុងការ​ដាក់​សំពាធ​ទៅលើ​គូប្រកួត ក្រោយ​បរាជ័យ​ទល់នឹង​ក្រុម Everton ដោយ​លទ្ធផល ១-០ កាលពី​យប់​ថ្ងៃអាទិត្យ​។​

​មួយ​គ្រាប់​របស់ Everton កើតឡើង​ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់​កីឡាករ Dominic Calvert-Lewin ក្រោយ​មានការ​បញ្ជូន​ចេញពី​បាល់ Free-Kick របស់​កីឡាករ Digne ជួយ​ឲ្យ​ក្រុម​ឈ្នះ​សម្រាប់​ការប្រកួត​បើកឆាក​ក្រៅ​ដី​នៅ Premier League រដូវ​កាល ២០២០/២១​។​

​ក្រោយ​ទទួល​បរាជ័យ លោក Mourinho បាន​និយាយ​រិះគន់​ការលេង​របស់​កីឡាករ​ក្រុម​មាន់​ខ្នាយ​មាស ហើយ​លើកឡើងថា ការមិន​អាចយ​កបាល់​មក​គ្រប់គ្រង ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​របស់លោក​បរាជ័យ​។​វា​ជាការ​ដាក់​សំពាធ​ដ៏​ខ្ជិលច្រអូស នៅពេលដែល​អ្នក​ខ្ជិល​ដាក់​សំពាធ អ្នក​មិន​ដេញ​ដណ្ដើម​បាល់ ហើយ​អ្នកនឹង​អនុញ្ញាត​ឲ្យ​គូប្រកួត កែ​បា​ល់ពី​តំបន់​ការពារ បន្ទាប់មក​ពួកគេ​លេង​ជាមួយនឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ ដែល​មិន​ត្រឹមតែ Everton នោះទេ វា​សឹងតែ​គ្រប់​ក្រុម​ទាំងអស់​នៅ Premier League៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130