ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ចោរកម្ម​(​ឆក់​ទូរ​សព្ទ័​ដៃ​)

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ដែលជា​មុខសញ្ញា​ឆក់​កាបូប​និង​ទូរស័ព្ទ​នៅ​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ហាង​សាឡ​ន ផ្លូវ​១០៧៤ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​០២​នាក់​នោ​៖១/​ឈ្មោះ វ៉ាង សារឿន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​កំពង់​សំណាញ់ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល (​គ្មាន​សារធាតុ​ញៀន​) , ២/​ឈ្មោះ ម៉ម ចាន់​ដេ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​១៩៧២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) ។​ចំណែក​ជនរងគ្រោះ ឈ្មោះ ឃឹម កុសល់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់នៅ​បន្ទប់​ជួល​លេខ​២១៥ ផ្ល​វ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​សម្ភារៈ​បាត់បង់​គ្មាន , សម្ភារៈ​បន្សល់ទុក ម៉ូតូ​០១​គ្រឿង ម៉ាក​ហ្វី​ណូ ពណ៌​ខៀវ សេរី​ចាស់ ពាក់​ស្លា​កលេ​ភ្នំពេញ 1AW-2860 របស់​ជនសង្ស័យ , ទូរ​សព្ទ័​ដៃ​១​គ្រឿង ម៉ាក​សាំ​សុង ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ ។

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130