ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌា​មាន​អ្នកស្លាប់​ថ្មី​ដោយ​​កូ​វីដ​១៩​ចំនួន​១,១០០​នាក់​ក្នុង​មួយថ្ងៃ​

ញូ​ដេលី ៖ ក្រសួងសុខាភិបាល​សហ​ព័ន្ធ​ឥណ្ឌា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន ៩២,០៧១​នាក់ និង​អ្នកស្លាប់ ១,១០០​នាក់ ដែល​ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ឡើងដល់ ៤.៨៥​លាន​នាក់ ខណៈ​អ្នកស្លាប់​សរុប​កើន​ដល់ ៧៩,៧៥៤​នាក់​។​

​ការកើនឡើង​ករណី​ឆ្លង​យ៉ាងគំហុគ​នេះ​បានធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ច្រើន​បំផុត​លេខ​២​នៅលើ​ពិភពលោក គឺ​បន្ទាប់ពី​សហរដ្ឋអាមេរិក​។ ស្រប​ពេលដែល​ករណី​ឆ្លង​ថ្មី​កំពុង​បន្ត​កើន​ឡើងជា​រៀងរាល់ថ្ងៃ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​នឹង​កំពុង​ពិចារណា​ដាក់ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​១៩​ជាបន្ទាន់​ទៅដល់​ក្រុមមនុស្ស​ប្រឈម​នឹង​ហានិភ័យ​ឆ្លង​ជំងឺ​ខ្ពស់​រួមមាន គ្រូពេទ្យ បុគ្គលិក​ការពារ​សន្តិសុខ​ជាតិ ក៏ដូចជា​មនុស្ស​ដែលមាន​វ័យ​ចំណាស់​ជាដើម​។​

ទីតាំង​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ជំងឺ​កូ​វីដ​១៩​ក្នុងប្រទេស​ឥណ្ឌា​នៅ​គឺ​ស្ថិតនៅក្នុង​រដ្ឋ Maharashtra ជាមួយ​ចំនួន​អ្នក​ឆ្លង​កើនឡើង​ជិត​ដល់​១​លាន​នាក់​។ ហើយ​មូល​ហេតុដែល​ធ្វើឱ្យ​ករណី​ឆ្លង​កើនឡើង គឺ​ទំនង​បណ្តាលមកពី​សកម្មភាព​បើក​ដំណើរការ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ការអនុញ្ញាត​ឱ្យមាន​រៀបចំ​ពិធីបុណ្យ ក៏ដូចជា​ការបន្ធូរបន្ថយ​វិធាន​ការពារ​ជំងឺ​ជាដើម​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130