ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បន្ត​សម្រុក​ជួសជុល កែលម្អ​ផ្លូវលំ​ក្រាល​ដី​និង​គ្រួស​ទៅជា​ក្រាល​ថ្ម​មិច​នៅ​សង្កាត់​២​នា​ក្រុង​ប៉ោយប៉ែត​

​ខេត្តបន្ទាយមានជ័យ ៖ បន្ត​សម្រុក​ជួសជុល កែលម្អ​ផ្លូវលំ​ក្រាល​ដី​និង​គ្រួស​ទៅជា​ក្រាល​ថ្ម​មិច​នៅ​សង្កាត់​២ គឺ​សង្កាត់​ប៉ោយប៉ែត ដែល​ទទួលបាន​ភាគច្រើន​និង​សង្កាត់​ផ្សារកណ្តាល​នា​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។ ជាក់ស្តែង​នា​ល្ងាច​ថ្ងៃ​ថ្ងៃទី​១៣​ខែកញ្ញា ឆ្នាំ​២០២០ លោក​គាត ហ៊ុល អភិបាល​អភិបាលក្រុង​ប៉ោយប៉ែត រួមជាមួយ​លោក​វ៉ា ជឹម​ណា​រ៉េត ចៅសង្កាត់រង​ទី​១ សង្កាត់​ប៉ោយប៉ែត លោក​សេង ចាន់​ឌី មេភូមិ​ច័ន្ទ​គិរី​ព្រមទាំង​ក្រុមការងារ​បន្ដ​ដឹកនាំ​និង​ចុះ​ពិនិត្យ​និង​ដឹកនាំ​ការជួសជុល​បន្ត​ផ្លូវដី​មកជា​ផ្លូវ​ក្រាល​ថ្ម​មិច​ប្រវែង​៤.០០០​គម​នៅ​ចំណុច​ក្រោយ​ផ្សារ​ដី​ថ្មី​ភូមិ​ច័ន្ទ​គិរី​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។​

​លោក គាត ហ៊ុល បាន​បន្តថា ៖ ផ្លូវ​នេះ ស្ថិតក្នុង​ចំណោម​ផ្លូវ​ចំនួន​១៩​ខ្សែ ដែល​ប្រវែង​២០,៨១៨ ម៉ែត្រ ជា​អំណោយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោកជំទាវ​ហេម​ចិន្តា​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន តាមរយៈ​ក្រុមការងារ ក៏ដូចជា​សប្បុរសជន​នានា​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២​ខែ​ក​ញ្ញ​ឆ្នាំ​២០២០ លោក​ឧបនាយករដ្ឋមន្ត្រី​និង​ក្រុមការងារ​រួមទាំង​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត​បាន​អញ្ជើញ​សួរសុខទុក្ខ​ពលរដ្ឋ ចែក​អ​នោ​យ និង​ក៏បាន​ចុះ​ពិនិត្យ និង​ដាក់អោយ​ប្រើប្រាស់​ខ្សែ​ផ្លូវ​ខ្លះ​ដែល​បាន​ជួសជុល​កែលម្អ​រូ​ច ហើយ​ជម្រុញ​អោយ​អនុវត្ត​បន្ត​លើ​ខ្សែ​ផ្លូវ​ទាំង​១៩​ខ្សែ​ដែល​បាន​រង​ការខូចខាត ហើយ​បង្ក​លំបាក​ដល់​ជីវភាព​និង​ការរស់នៅ​រប​សើ​ប្រជាពលរដ្ឋ​មាន​ធ្វើដំណើរ​និង​ដឹកជញ្ជូន​ជាដើម​។​ហើយ​ក៏បាន​ជម្រុញ​អោយ​មន្ត្រី​ក្រុមការងារ ពិសេស​ក្រុង សង្កាត់ និង​ភូមិ​សម្រុក​ជួសជុល កែលម្អ​ផ្លូវ​ដែល​បានកំណត់​គោលដៅ​រួចហើយ ។​ហើយក៏​ពិនិត្យ​ជាក់ស្តែង ផ្លូវ​ដែល​ចាំបាច់​ត្រូវ​ជួសជុល​ទៀត​នៅ​សង្កាត់​ទាំង​៣​នៃ​ក្រុង​ប៉ោយប៉ែត ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130